ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ នាំលោក ហ៊ុន ម៉ាណែត ចូលថ្វាយបង្គំព្រះមហាក្សត្រនាពេលកន្លងទៅ ដើម្បីទូលព្រះមហាក្សត្រ ពីការបន្តវេនរបស់លោក ហ៊ុន ម៉ាណែត បន្ទាប់ពីសម្តេចលាឈប់ពីតំណែង

51

 

ភ្នំពេញ ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា ស​ម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការហួសចិត្តនឹងក្រុមអ្នកវិភាគ ដែលបានវិភាគលើរឿងសម្តេចនាំលោក ហ៊ុន ម៉ាណែត (កូនប្រុសច្បង) ចូលគាល់ព្រះមហាក្សត្រ ។

ស​ម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ស​ម្តេចបាននាំលោក ហ៊ុន ម៉ាណែត ចូលថ្វាយបង្គំព្រះមហាក្សត្រនាពេលកន្លងទៅ ដើម្បីទូលព្រះមហាក្សត្រ ពីការបន្តវេនរបស់លោក ហ៊ុន ម៉ាណែត បន្ទាប់ពីលោកលាឈប់ពីតំណែង

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោកបណ្ឌិត ហ៊ុន ម៉ាណែត បានប្រឹងប្រែងខ្លាំងណាស់ ការពារមិនឱ្យកូវីដ១៩ រាតត្បាតចូលព្រះបរមរាជវាំង។

នៅវេលារសៀលថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២២ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តមមុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេបានសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាត ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោក ហ៊ុន ម៉ាណែត ចូលក្រាបថ្វាយបង្គំគាល់ នៅព្រះមហាប្រាសាទខេមរិន្ទ ក្នុងព្រះបរមរាជវាំង។

យោងតាមប្រភពព័ត៌មាន បានឱ្យដឹងថា ដំណើរចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងលោកបណ្ឌិត ហ៊ុន ម៉ាណែត នាពេលនេះ ដើម្បីទូលថ្វាយនូវការងារមួយចំនួនរបស់រាជរដ្ឋាភិបាល ក៏ដូចជាការងារដទៃទៀតពាក់ព័ន្ធបញ្ហារបស់ជាតិ៕

អត្ថបទដែលជាប់ទាក់ទង