ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌដង្កោ នាំអំណោយសម្ដេច ទាំងធ្វេរចែកជូន បងប្អូនប្រជាពលរដ្ឋដែលទីទ័លក្រ និងចាស់ជរាគ្មានទីពឹងចំនួន​ ៥០គ្រួសារ​ មកពីភូមិចំនួន៩ នៅសង្កាត់ព្រៃវែង

194

ភ្នំពេញ៖នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនតាមរយៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចែកជូនបងប្អូនប្រជាពលរដ្ឋដែលទីទ័លក្រ និងចាស់ជរាគ្មានទីពឹងចំនួន​ ៥០គ្រួសារ​ មកពីភូមិចំនួន៩ នៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
អំណោយដែលពលរដ្ឋទទួលបានរួមមាន អង្ករចំនួន ២៥គីឡូ មី១កេស ទឹកត្រី ១យួរ និងត្រីខកំប៉ុង១យួរ ម៉ាស ១ប្រអប់ និងថ្នាំពេទ្យ ០១ កញ្ចប់ក្នុងមួយគ្រួសារ៕

អត្ថបទដែលជាប់ទាក់ទង