ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិតជាអស្ចារ្យណាស់ លោក ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ ត្រូវស្ថានទូតឥណ្ឌា អញ្ជើញ មកស្ថានទូត ដើម្បីរៀបចំ Miss Universe 2021 របស់ឥណ្ឌា មកទស្សនៈកិច្ចនៅប្រទេសកម្ពុជា !

49

ភ្នំពេញ៖ នៅព្រឹកថ្ងៃ ពុធ ទី 02. ខែកុម្ភៈ ឆ្នាំ 2022 នេះ ពីលោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅប្រទេសកម្ពុជា បានអនុញ្ញាតអោយ លោក ចិន សំណាង ម្ចាស់ក្រុមហ៊ុន ពេជ្រ CSNJ ចូលសំសម្តែងការគួសមនៅស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា ដែលស្ថិតនៅ ផ្លូវសម្តេចបាន ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ក្នុងការចូលសម្តែងការគួសមនោះ លោក ចិន សំណាងបាន បាននិយាយទាក់ទងទៅនិងការងារហាងពេជ្ររបស់លោកដែលបើកដំណើការសំរាបអតថិជនដែលនិយមចូលចិត្តទិញនិងប្រើគ្រឿងពេជ្រ និងអតិថិជនជាច្រើនដែលគាំទ្រហាងពេជ្រ CSNJ ។ លោក ចិន សំណាង ក៏បានរាយការណ៍ជំរាបជូនលោកជំទាវអគ្គរដ្ឋទូតឥណ្ឌា បន្តទៀតថា ការគាំទ្រពីអតិថិជនច្រើនគឺដោយសារតែហាងពេជ្រ CSNJ មានលក់ពេជ្រសុទ្ធល្អ ពេជ្រលេខ1 ឯសេវាកម្មគឺរហ័សទាន់ចិត្ត ។

លោក ចិន សំណាង បានបន្តរទៀត ការដំណើការល្អនេះហើយក៏ដោយសារតែលោកមានបុគ្គលិកល្អៗ មានចំនួនជាង 100នាក់ ជាពិសេសគឺលោក ក៏មានបុគ្គលិកដែលជាជនជាតិឥណ្ឌា ប្រមាណជិត ២០នាក់ មកធ្វើការនៅហាងពេជ្រ CSNJ ផងដែរ ។

លោក ចិន សំណាង និយាយបន្តទៀតថា ការប្រកបមុខេរបរបានជោគជ័យបែបនេះក៏ដោយសារតែប្រទេសកម្ពុជាបានសុខសន្តិភាពមានការអភិវឌ្ឍន៍ក្រោមការ ដឹកនាំរបស់ សម្តេចតេជោហ៊ុនសែនដែលជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ ដោយមើលឃើញពីសុខសន្តិភាពនេះហើយ ហើយនាពេលកន្លងមកនេះ លោក ចិន សំណាង ក៏បានចូលរួមចំនែកជាមួយជួយទៅដល់សង្គមជាច្រើនដូចជា កុមារកំព្រា ចាស់ជរា ទុរគតជន សិល្បៈ និងជាពិសេស ការជួយលើកស្ទួយនូវវិស័យបវរកញ្ញា នៅប្រទេសកម្ពុជា Miss Universe Cambodia ដោយលោកបានជួយឧបត្ថម្ភជាម្កុដពេជ្រ ដល់បវរកញ្ញា រៀងរាល់ឆ្នាំដែលចំណាយជាទឹកប្រាក់ប្រមាណជាង១០មុឺនដុលារក្នុងមួយឆ្នាំៗ។

ដោយការជួយលើកស្ទួយវិស័យបវរកញ្ញាបែបនេះហើយ ហើយដោយសារទើបតែឃើញបវរកញ្ញា ប្រទេសឥណ្ឌាបានជាប់ជាបវរកញ្ញា Miss Universe 2021 ថ្មីៗនេះទើប លោក ចិនសំណាង បាន សុំធ្វើការស្នើអញ្ជើញបវរកញ្ញាប្រទេសឥណ្ឌា Miss universe 2021 តាមរយៈលោកជំទាវ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅប្រទេសកម្ពុជា អញ្ជើញមកទស្សនៈកិច្ចនៅប្រទេសកម្ពុជា និងដើម្បីមកជួយផ្លាសប្តូនៅបទពោសោធន៍រវាងវិស័យបវរកញ្ញាកម្ពុជា និងបវរកញ្ញា ឥណ្ឌា ដោយការអញ្ជើញមកនេះគឺជាការចំណាយរ៉ាប់រងទាំងស្រុងលើក្រុមហ៊ុនពេជ្រ CSNJ ។

ជាការឆ្លើយតបទៅលោក ចិនសំណាង លោកជំទាវ ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឥណ្ឌាប្រចាំប្រទេកម្ពុជាបានឆ្លើយតបថា លោកជំទាវពិតជារីករាយណាស់ ដែលបានលឺដូចនេះ ហើយលោកជំទាវក៏រីករាយស្វាគមន៍ចំពោះលោកចិនសំណាងដែលបានអញ្ជើញ mIsss Universe 2022 មកកាន់ប្រទេសកម្ពុជា ហើយលោកជំទាវ និងស្នើ Miss Universe មកកាន់ប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះ. ។

អត្ថបទដែលជាប់ទាក់ទង