ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចពន្លត់អគ្គិភ័យ កោះហៅឈ្មោះ ភុល ថងណា ចូលខ្លួនមកបំភ្លឺ ដោយបានទទួលនូវកំហុស និងធ្វើការថតវីដេអូសុំទោសជាសាធារណៈដែល បានចូលទៅខមិនថា ឡានទឹកចចារលុយគ្នាត្រូវនៅ បានជាមិនពន្លត់

29

 

ភ្នំពេញ៖ នារីម្នាក់ឈ្មោះ ភុល ថងណា ដែលជាម្ចាស់អាខោនហ្វេសប៊ុក Na Thorng បានចូលទៅខមិ នថា (ឡានទឹកចចារលុយគ្នាត្រូវនៅ បានជាមិនពន្លត់) ដែលជាការប្រមាទមើលងាយមកលើកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យរបស់យើង ហើយត្រូវបានសមត្ថកិច្ចកោះហៅ ចូលខ្លួនមកបំភ្លឺ និងសុំទោសជាសាធារណ:នូវកំហុសរបស់ខ្លួន ។

សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស របស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើករណីដែលហ្វេសបុកមួយឈ្មោះថា Na Thorng ដែលបានសរសេរថា (ឡានទឹកចចារលុយគ្នាត្រូវនៅ បានជាមិនពន្លត់) ដែលជាករណីអគ្គិភ័យខាងលើនេះ កើតឡើងនៅតាមបណ្តោយផ្លូវណតប្រ៊ិត ក្នុងភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២២នេះ។

ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ សូមធ្វើការបកស្រាយបំភ្លឺ និងបដិសេធចំពោះហ្វេសបុកផេក Na Thorng ដែលបានសរសេរបែបនេះ និងធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលើកងកម្លាំងសមត្ថកិច្ច ដែលបានចុះប្រតិបត្តិការអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ជាពិសេសមានបំណងអាក្រក់បំពុលបរិយាកាសដល់សង្គមជាតិ។

ប៉ុន្តែនៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចការិយាល័យនគរបាល បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានកោះហៅឈ្មោះ ភុល ថងណា ចូលខ្លួនមកបំភ្លឺ ដោយបានទទួលនូវកំហុស និងធ្វើការថតវីដេអូសុំទោស ជាសាធារណៈចំពោះប្រជាពលរដ្ឋ ជាពិសេសសមត្ថកិច្ចជាមន្ត្រីអនុវត្តច្បាប់ ដើម្បីសុំការលើកលែងទោស ៕

អត្ថបទដែលជាប់ទាក់ទង