ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យ លួចម៉ូតូ ម្នាក់

35

 

ភ្នំពេញ ៖ ជនសង្ស័យម្នាក់លួចម៉ូតូ ត្រូវកម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួន នៅថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង ១៩ និង ៣០នាទី នៅចំណុចកន្លែងជួសជុល ម៉ូតូ ផ្ទះជួល ផ្លូវបេតុង ក្រុមទី ១០ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ។

លោកអធិការខណ្ឌ ហ៊ាង ថារ៉េត បានអោយដឹងថា ម្ចាស់ម៉ូតូ ឈ្មោះ សូ សំនៀង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅកន្លែងកេីតហេតុ ។

ចំណែកជនសង្ស័យ ឈ្មោះ មាស ពៅ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ គ្មាន មានទីលំនៅផ្ទះជួល សង្កាត់បឹងកក់ ខណ្ឌដូនពេញ (មានសារធាតុញៀន ឃាត់ខ្លួន) ។

លោកអធិការ បានបញ្ជាក់ថា សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ៖ ម៉ូតូ មួយ គ្រឿង ម៉ាក SUZUKI NEX ពណ៍ស ពាក់ស្លាកលេខ ស្វាយរៀង ១L-៨០១៦ , សោរលេខប្រាំបីចំនួន ០១ និងដែកសំប៉ែត កែច្នៃ សម្រាប់កាច់សោរកម៉ូតូ ចំនួន ០១ ។

សមត្ថកិច្ចបញ្ជាក់ថា នៅថ្ងៃកេីតហេតុ ជនសង្ស័យ មានគ្នា ០៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក SUZUKI Let ពណ៍ខៀវ ចូលមកសប់កង់កន្លែងជួសជុលម៉ូតូរបស់ជនរងគ្រោះ ពេលនោះជនសង្ស័យឈ្មោះ មាស ពៅ បានចុះពីលេីម៉ូតូ ដេីរទៅធ្វេីសកម្មភាពកាច់សោរកម៉ូតូ របស់ជនរងគ្រោះបានសម្រេច ហើយបណ្តេីរចេញមក តែត្រូវជនរងគ្រោះឃេីញទាន់ ក៏ស្រែកឆោរឡោ ដេញតាមចាប់បានជនសង្ស័យ ឈ្មោះ មាស ពៅ រួមនឹងវត្ថុតាងខាង លេី ប្រគល់ជូន សមត្ថកិច្ច ប៉ុស្តិ៍ ឫស្សីកែវ ។ ចំណែកឯបក្ខពួក ០២នាក់ទៀត ជិះម៉ូតូគេចខ្លួនបាត់។

ចំពោះមុខផ្នែកជំនាញខណ្ឌ-ប៉ុស្តិ៍ កំពុងធ្វេីការសាកសួរ និងស្រាវជ្រាវ រកបក្ខពួក ដែលនៅសេសសល់ កសាងសំណុំរឿងបញ្ចូនទៅ សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីអនុវត្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង