ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហរដ្ឋអាមេរិក បានដាក់ឱ្យកងទ័ពរបស់ខ្លួន ស្ថិតនៅក្នុងលក្ខណៈប្រុងជើងការខ្ពស់រួចរាល់ហើយដើម្បីត្រៀមខ្លួន សម្រាប់ការដាក់ ពង្រាយទៅកាន់តំបន់អឺរ៉ុប

242

វ៉ាស៊ីនតោន៖ ក្រសួងការពារជាតិអាមេរិក បានឱ្យដឹងថាទីក្រុងវ៉ាស៊ីនតោន នឹងបញ្ជូនកងទ័ពបន្ថែមទៅកាន់តំបន់អឺរ៉ុប ឆ្លើយតបទៅនឹងភាពតានតឹងនៅឯ តំបន់ព្រំដែនអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២២។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃពុធសប្ដាហ៍នេះ អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក John Kirby បានបញ្ជាក់ថាការដាក់ពង្រាយកងទ័ព ខាងលើ ក្នុងនោះរួមមានកងទ័ពអាមេរិក ១,០០០នាក់ ដែលបច្ចុប្បន្នកំពុងឈរជើងនៅអាល្លឺម៉ង់ នឹងត្រូវបញ្ជូនទៅកាន់ប្រទេសរ៉ូម៉ានី ខណៈកងទ័ព ២,០០០នាក់ផ្សេងទៀត នឹងត្រូវដាក់ពង្រាយពីសហរដ្ឋអាមេរិក ទៅកាន់ប្រទេសអាល្លឺម៉ង់ និងប៉ូឡូញ។

ប៉ុន្តែ ព្រមពេលជាមួយគ្នា លោក John Kirby ក៏បានអះអាងដែរថាកងទ័ពទាំងនេះនឹងមិនឈរជើងជាអចិន្ត្រៃយ៍ឡើយ ហើយពួកគេក៏នឹងមិនទៅចូលរួមប្រយុទ្ធ នៅក្នុងសមរភូមិណាមួយនៅអ៊ុយក្រែននោះដែរ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានដាក់ឱ្យកងទ័ពរបស់ខ្លួន ៨,៥០០នាក់ ស្ថិតនៅក្នុងលក្ខណៈប្រុងជើងការខ្ពស់រួចរាល់ហើយដើម្បីត្រៀមខ្លួន សម្រាប់ការដាក់ ពង្រាយទៅកាន់តំបន់អឺរ៉ុប នៅចំពោះមុខការបារម្ភថារុស្ស៊ីអាច នឹងលើកទ័ពសម្រុកចូលអ៊ុយក្រែន៕

អត្ថបទដែលជាប់ទាក់ទង