ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ ជួបសំណេះសំណាល ផ្តល់សំភារៈ និងថវិកា ជូនដល់អធិការនគរបាល និងមូលដ្ឋានកងរាជអាវុធហត្ថ

49

 

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានអញ្ជើញចុះជួបសំណេះសំណាល និង នាំយកសំភារៈ ជាអាល់កុល ជែល ទឹកសុទ្ធ រួមទាំងថវិកា ផ្តល់ជូនអធិការនគរបាល ខណ្ឌមានជ័យ និងមូលដ្ឋានកងរាជអវុធហត្ថ ខណ្ឌមានជ័យ ។

នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានកោតសរសើរ ចំពោះកងកម្លាំងប្រដាប់អាវុធទាំង២ប្រភេទ ដែលបានបំពេញនូវតួនាទី ភារកិច្ច របស់ខ្លួន និងខិតខំប្រឹងប្រែង រក្សាសុន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន មិនអោយមានភាពភ័យខ្លាចរឿង អសន្តិសុខ ក្នុងភូមិ ជាពិសេសនោះ គឺរក្សាបាននូវភូមិ សង្កាត់ មានសុវត្ថិភាព ។ ទន្ទឹមនឹងនេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានបន្តទៀតថា ដោយមើលឃើញក្នុងរយៈពេលថ្មីៗនេះ កងកម្លាំងទាំងអធិការនគរបាល និងមូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌមានជ័យ បានបង្ក្រាបនូវបទ ល្មើសជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន និងបទល្មើសផ្សេងៗ ក្នុងមូលដ្ឋានខណ្ឌផងដែរ ។ ម្យ៉ាងវិញទៀត កម្លាំងអធិការនគរបាល ខណ្ឌមានជ័យ និងមូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌមានជ័យ បានសហការជាមួយអជ្ញាធរខណ្ឌ និងសង្កាត់ទាំង៧ នៃខណ្ឌមានជ័យ ប្រយុទ្ធប្រឆាំងក្នុងការរីករាលដាលនៃជំងឺកូវីដ-១៩ ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន អោយអនុវត្តនូវវិធានការ ៣កុំ ៣ការពារ និង ២ចូលរួម តាមអនុសាសន៍ ដ៍ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

យ៉ាងណាមិញ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានស្នើដល់កម្លាំងសមត្ថកិច្ចក្រោមឱវាទទាំង ២ប្រភេទ ខិតខំបំពេញតួនាទី នឹង ពង្រឹងសមត្ថភាពបន្ថែម ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌ ស្របតាមគោល នយោបាយភូមិសង្កាត់មានសុវត្ថិភាព និងត្រូវខិតខំដោះស្រាយ រាល់សំណូមពរ ពាក្យបណ្តឹងរបស់ ប្រជាពលរដ្ឋអោយបានល្អបន្ថែមទៀត ក៏ដូចជាការ ល្បាត ពួន ស្ទាក់ ចាប់អោយបានលើការបង្ក្រាបបទល្មើស រាល់សកម្មភាពចោរកម្មផ្សេងៗដើម្បីរក្សាពង្រឹងសន្តិសុខ និងរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ ។

លោក អភិបាលរង បានបញ្ជាក់បន្ថែមទៀតថា មន្រ្តីនគរបាល និងមន្រ្តីកងរាជអាវុធហត្ថ គឺជាកម្លាំងស្នូលដ៏រឹងមាំដែលកន្លងមកពួកគេបានលះបង់ទាំងកម្លាំងកាយចិត្ត និង ពេលវេលាជាច្រើនក្នុងការខិតខំប្រឹងប្រែងខ្នះខ្នែងរក្សានូវសន្តិសុខ ក៌ដូចជាសន្តិភាពជូនប្រជាពលរដ្ឋ។ លើសពីនេះ កម្លាំងទាំង ២ប្រភេទ បានដើរតួរនាទី និងជាសេនាធិការដ៏សំខាន់របស់អាជ្ញាធរខណ្ឌទាំងមូលក្នុងសកម្មភាពបំរើប្រជាជនក្នុងការ បង្ការ ទុបស្កាត់ បង្ក្រាប បទល្មើសផ្សេងៗដូចជា អំពើលួច ឆក់ ប្លន់ និងសកម្មភាពអសន្តិសុខជាដើម។

បន្ទាប់មក លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ ធ្វើយ៉ាងណាកងកម្លាំងយើង ត្រូវប្រកាន់អោយបានខ្ជាប់ខ្ជួននូវ ៖
១. ត្រូវមានវិន័យ
២. ត្រូវស្តាប់បទបញ្ជា
៣. ត្រូវគោរព តួនាទី ភារកិច្ច និងសាមគ្គីភាពផ្ទៃក្នុង ។

ក្នុងការសំណេះសំណាលនេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានផ្តល់សំភារៈ ជូនដល់អធិការនគរបាល ខណ្ឌមានជ័យ និងមូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌមានជ័យ ក្នុងមួយ អង្គភាព ទទួលបាន ៖
– ទឹកសុទ្ធឱរ៉ាល់ ៥០កេស អាល់កុល ៣ កាន ជែល ១កេស ថវិកា ៤០ម៉ឺនរៀល សំរាប់ទ្រទ្រង់ក្នុងអង្គភាព ផងដែរ ។

អត្ថបទដែលជាប់ទាក់ទង