ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមប្រឹក្សា និងគណៈអភិបាលរាជធានីភ្នំពេញ ចេញលិខិតជូនពរ សូមគោរពជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា

27

ភ្នំពេញ ៖ ក្រុមប្រឹក្សា និងគណៈអភិបាលរាជធានីភ្នំពេញ ចេញលិខិតជូនពរ សូមគោរពជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជានាឱកាសខួបចម្រើនជន្មាយុគម្រប់ ៧៧ ឆ្នាំ ឈានចូល ៧៨ឆ្នាំ

នាថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០២២ នេះ គឺជាទិវាដ៏ មហាមង្គលសួស្ដី នាឱកាសខួបចម្រើនជន្មាយុគម្រប់ ៧៧ ឆ្នាំ ឈានចូល ៧៨ឆ្នាំ របស់ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ តាងនាមក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ យើងខ្ញុំទាំងអស់គ្នា មានសេចក្តីសោមនស្ស រីករាយយ៉ាងក្រៃលែង និងសូមចូលរួមជូននូវសព្ទសាធុការពរជ័យ គោរពជូនចំពោះ សម្តេចវិបុលសេនាភក្តី ។

យើងខ្ញុំទាំងអស់គ្នា សូមគោរពដឹងគុណ និងចងចាំជានិច្ចនូវគំរូវីរភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី ដែលជានិច្ចកាលតែងតបានយកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការបំពេញតួនាទីស្នូលដ៏សំខាន់លើការងារ តាកំពែង និងអនុម័តច្បាប់ សម្រាប់ធ្វើជាមូលដ្ឋានគតិយុត្ត ដើម្បីធានាស្ថិរភាពនយោបាយ និរន្តរភាពនៃការអភិវឌ្ឍ និង ប្រក្រតីភាពសង្គម ស្របតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ព្រមទាំងការចូលរូមគ្រប់គ្រងការរីករាលដាល ជាសកលនជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ស្ថិតក្នុងឱកាសប្រកបដោយសិរីមង្គលថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរ សួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្ដេចមិបុលសេនាភក្តី និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។

សូមសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា មេត្ត ទទួលនូវភក្ដីភាពដ៏ស្មោះស្ម័ត្រ និងអភិវឌ្ឍនកិច្ចដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំទាំងអស់គ្នា ៕

អត្ថបទដែលជាប់ទាក់ទង