ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តព្រះសីហនុ ជម្រុញឱ្យអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ បន្តការផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ មកចាក់វ៉ាក់សាំងដូសជំរុញ

27

 

ព្រះសីហនុ ៖ រសៀលថ្ងៃអង្គារទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ នឹងដូសទី៤ និងការចុះជំរុញពលរដ្ឋនៅតាមខ្នងផ្ទះ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាល ក្រុង ស្រុកទាំង៥ ប្រធាន មន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ ។

តាមរបាការណ៍បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៧ ខែកុម្ភះ ឆ្នាំ២០២២ ការចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ និងក្រសួងសុខាភិបាលដូសទី៣ និងដូសទី៤ ជូនប្រជាពលរដ្ឋខេត្តព្រះសីហនុ បានចំនួន ១៤៥,៨៥៦នាក់ ក្នុងនោះក្រុងព្រះសីហនុ បានចំនួន ៧២,៧៥៨នាក់
ក្រុងកោះរ៉ុង ២,០២៩នាក់
ស្រុកព្រៃនប់ ៥៨,៩៥៥នាក់
ស្រុកស្ទឹងហាវ ៦,៤៤៦នាក់
ស្រុកកំពង់សិលា ៥,៦៦៨នាក់។ និងការចាក់វ៉ាក់សាំងដូសទី៤ ដោយមន្ទីរសុខា ភិបាលបានចំនួន ២៦៥នាក់ (ក្រុងព្រះសីហនុ) ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការជម្រុញឱ្យអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ បន្តការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះមកចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៣) ពិសេសមន្ទីរ អង្គភាពដែលចុះការងារនៅតាមឃុំ សង្កាត់និមួយៗជួយជំរុញផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នានៅតាមទីតាំងដែលបានរៀបចំនៅតាមមណ្ឌលសុខភាពទាំង១៤ ក្នុងក្រុង ស្រុករៀងៗខ្លួន ព្រោះការទទួលបានវ៉ាក់ សាំង វាជួយឱ្យខ្លួនយើងមានភាពសាំ ក្នុងការបង្ការ ទប់ស្កាត់ការឆ្លងជំងឺកូវីដដល់ខ្លួន និងក្រុមគ្រួសារ និងក្នុងសហគមន៍។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំទៅមន្ទីរ អប់រំយុវជន និង កីឡាខេត្ត ត្រូវផ្សព្វផ្សាយដល់គណៈគ្រប់គ្រងសាលាទាំងរដ្ឋ និងឯកជន​ ឱ្យមានការទទួលខុសត្រូវត្រួតពិនិត្យសិស្សណាដែលមិនទាន់បានចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីយើងមានមូលដ្ឋានបញ្ជូនក្រុមគ្រូពេទ្យទៅចាក់វ៉ាក់សាំងដូសជំរុញដល់សាលាតែម្តង ។

ឯកឧត្តម អភិបាលខេត្ត ក៏បានឧបត្ថមថវិកាលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យនៅតាមមណ្ឌលសុខភាពទាំង១៤ ក្នងមួយមណ្ឌលនូវថវិកា ១លានរៀលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង