ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលស្រុកកោះសូទិន ចុះរុករកមុខសញ្ញាសង្ស័យ ម្នាក់ ដែលកាប់នាយប៉ុស្តិ៍ពង្រ របួសធ្ងន់

41

កោះសូទិន ៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី ខេង ស្រេង ស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម បានដឹកនាំកម្លាំងជំនាញខេត្ត និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន ចុះប្រតិបត្តិការស្រាវជ្រាវរុករកមុខសញ្ញាសង្ស័យ ឈ្មោះ ហាក់ ទាង ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិព្រែករំដេងកើត ឃុំពង្រ ដែលបានធ្វើសកម្មភាពកាប់ទៅលើលោក វរសេនីយ៍ត្រី ថៃ ភារិន នាយប៉ុស្តិ៍ពង្រ ដែលកំពុងបំពេញបេសកកម្មបណ្តាលឱ្យរងរបួសជាទម្ងន់កាលពីថ្ងៃទី១២.០២.២០២២ វេលាម៉ោង១៩.៤៤នាទីហើយរត់គេចខ្លួនបាត់។

បន្ទាប់មកលោកស្នងការរង បានចូលសួរសុខលោកនាយប៉ុស្តិ៍ដែលរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកោះសូទិន ហើយបានជួយឧបត្ថម្ភដល់គ្រួសារលោកនាយប៉ុស្តិ៍មានៈ លោក ឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ១០០ដុល្លា លោកឧត្តមសេនីយ៍ត្រី ខេង ស្រេង ២០មុឺនរៀលផងដែរ ដើម្បីជួយសម្រួលក្នុងការព្យាបាលរបួស៕

អត្ថបទដែលជាប់ទាក់ទង