ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចបង្រ្កាបជនជាតិជាតិឡាវម្នាក់ ជួញគ្រឿងញៀន ជិត១០គីឡូក្រាម ឆ្លងដែនចូលមកកម្ពុជា

302

 

ស្ទឹងត្រែង ៖ ជនជាតិឡាវម្នាក់ ជួញសារធាតុញៀនប្រភេទម្សៅ ក្រាមពណ៌ ស ចំនួន១០កញ្ចប់ធំ ប្រមាណជិត១០គីឡូក្រាម ឆ្លងដែនចូលមកកម្ពុជា ត្រូវនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ចាប់បានព្រំដែន នៅចំណុច ផ្លូវស្ពានទី២ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង វេលាម៉ោង ៩និង៤៥នាទីព្រឹក ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២២ ។

នគរបាលបង្រ្កាបបទល្មើសគ្រឿងញៀន ច្រកអន្តរជាតិត្រពាំងគ្រៀល កម្ពុជា ឡាវ (នគរបាល BLO) បានឲ្យដឹងថា ៖ ជនសង្ស័យ ជាជនជាតិជាតិឡាវ មានឈ្មោះ ភីម ម៉ាន់ចាន់កាន់ អាយុ២៤ឆ្នាំ រស់នៅភូមិថាកាំង ស្រុកបុន ខេត្តចំប៉ាសាក ប្រទេសឡាវ ត្រូវបានចាប់ខ្លួន រួមជាមួយសារធាតុញៀនប្រភេទម្សៅ ក្រាមពណ៌ ស ចំនួន១០កញ្ចប់ធំ ប្រមាណចំនួន៩៨៦៦.៥៦ក្រាម។

ជនសង្ស័យជនជាតិឡាវ រួមវត្តុតាង បានបញ្ជូនមកស្នងការនគរបាលខេត្ត ដើម្បីពិនិត្យជាក់ស្តែង រួមទាំងបង្កសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕

អត្ថបទដែលជាប់ទាក់ទង