ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រាន់តែជិះម៉ូតូវ៉ា នាំគ្នាដេញកាប់ជនរងគ្រោះ ត្រូវនគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួន ៥នាក់

303

 

ភ្នំពេញ ៖ ក្រុមជនដៃដល់ ៥នាក់ ត្រូវនគរបាលខណ្ឌប្ញស្សីកែវ សហការជាមួយនគរបាលស្រុកអង្គស្នូល ពីបទហឹង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា(កាប់ជនរងគ្រោះ និងកាំបិតបុ័ងតោ រងការខូចខាតម៉ូតូ) នៅវេលាម៉ោង២និង៥០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំនុចបណ្តោយផ្លូវជាតិលេ៥ ក្រុម១ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា ជនរងគ្រោះឈ្មោះ លី រ៉ាហ្សាគីរិន ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៣១២៥ ផ្លូវជាតិលេខ៥ ភូមិ’ក’សង្កាតច្រាំចំរេះទី២ ខណ្ឌឬស្សីកែវ។

ចំណែកជនសង្ស័យមាន ៖
១-ឈ្មោះយឹម ចាន់ផានិត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិរំដេញ ឃុំម្កាក់ស្រុកអង្គស្នួល ខេតុ្តកណ្តាល (គ្មានសារធាតុញៀន) អវិជមានកូវិដ។
២-ឈ្មោះ ឌុក ភារ៉ាប់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិរំដេញ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល (គ្មានសារធាតុញៀន) អវិជ្ជមានកូវិដ។
៣-ឈ្មោះ សាវឿន សុធា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិរំដេញ ឃុំម្កាក់ស្រុកសង្គស្នូល ខេត្តកណ្តាល(គ្មានសារធាតុញៀន)អវិជ្ជមានកូវិដ។

ជាមួយគ្នានេះ សមត្ថកិច្ច បានដកហូតវត្ថតាង រួមមាន ៖ ម៉ូតូ២គ្រឿង ១-ម៉ូតូម៉ាកហុងដាC125១គ្រឿងពណ៍ខ្មៅពាក់ស្លាកលេខកណ្តាល1AB3299
២-ម៉ូតូម៉ាកហុងដាC125១គ្រឿងពណ៍ខ្មៅពាក់ស្លាកលេខ1GH8696 ។

សមត្ថកិច្ច បានបញ្ជាក់ថា នៅថ្ងៃ ខែ ឆ្នាំខាងលើជនរងគ្រោះ បានជិះម៉ូតូបណ្តោយផ្លូជាតិលេខ៥ ពីត្បូងទៅជើងពេលមកដល់ចំនុចកើតហេតុ ក៏ជិះម៉ូតូវ៉ាម៉ូតូក្រុមជនសង្ស័យ ដែលមានគ្នា១០នាក់ ជិះម៉ូតូ៦គ្រឿង (ដោយមើលមុខ) ពេលនោះ ជនសង្ស័យក៏បានកាក់ជនរងគ្រោះពីមុខដោយទាញកាំបិតបុ័ងតោ ធ្វើសកម្មភាពកាប់ជនរងគ្រោះ តែត្រូវជនរងគ្រោះគិចផុត ក៏ត្រូវកញ្ចក់ម៉ូតូបណ្តាលឲ្យខូចខាត(បែកកញ្ចក់)។ បន្ទប់ពីទទួលបានសភាពការណ៍ខាងលើភ្លាម កំលាំងសមត្ថកិច្ចក៏ចុះអន្តរាគមន៍ឈានទៅឃាត់ខ្លួនបាន៣នាក់ និងបក្ខពួកជនសង្ស័យ៨នាក់ទៀត ជិះរត់គេចខ្លួនបាត់។

បន្ទាប់ពីមានការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃតុលាការដំបូង សមត្ថកិច្ចខណ្ឌ បានសហការណ៍អធិការស្រុកអង្គស្នួល+ប៉ុស្ត៍រដ្ធបាលម្កាក់ ឈានទៅឃាត់ជនសង្ស័យ២នាក់ទៀត។

លោកអធិការខណ្ឌ បានអោយដឹងថា
១/ឈ្មោះផលសុភាពភេទប្រុសអាយុ១៨ឆ្នាំមុខរបរសិស្សស្នាក់នៅភូមិរំដេញឃុំម្កាក់ស្រុកអង្គស្នួលខេត្តកណ្តាល(គ្មានសារធាត្ញៀន)។
២/ឈ្មោះសុីវ តាំងលីភេទប្រុសអាយុ១៨ឆ្នាំមុខរបរសិស្សស្នាក់នៅភូមិរំដេញឃុំម្កាក់ស្រុកអង្គស្នួលខេត្តកណ្តាល(គ្មានសារធាតុញៀន)។

បច្ចុប្បន្ន អធិការដ្ឋានខណ្ឌ បាននិងកំពង់ស្រាវជ្រាវរកបក្ខពួកបន្ថែម និងកសាងសំណុំរឿងបញ្ជូនតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង