ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រសៀលថ្ងៃទី១៤កុម្ភៈនេះ ការប្រកួតប្រដាល់គុនខ្មែរ ជើងឯកជាតិចាប់ផ្ដើមហើយ

59

ភ្នំពេញ៖ការប្រកួតប្រដាល់គុនខ្មែរជើងឯកជាតិឆ្នាំ២០២១បានចាប់ផ្ដើមហើយនៅរសៀលថ្ងៃទី១៤កុម្ភៈនេះបើតាមការគ្រោងទុក
ព្រឹត្តិការណ៍នេះនឹងបញ្ចប់ នៅថ្ងៃទី១៨កុម្ភៈ ។
លោកសាស្រ្តាចារ្យម៉ិល កាដូអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបញ្ជាក់ឲ្យដឹងមានការប្រកួតនេះ មានចំនួន១៤សមាគម
ក្រសួង រាជធានី ខេត្តចូលរួម ។បណ្ដាសមាគម ក្រសួង រាជធានី ខេត្តដែលចូលរួមនោះមាន ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ រាជធានីភ្នំ
ពេញ ខេត្តកណ្ដាល បន្ទាយមានជ័យ សៀមរាប បាត់ដំបង រតនគីរី មណ្ឌលគីរី ស្វាយរៀង ព្រៃវែង ត្បូងឃ្មំ កំពង់ធំ និង ខេត្តកោះកុង ។
សម្រាប់មួយសមាគម ក្រសួង រាជធានី ខេត្តគឺមួយប្រភេទទម្ងន់យកតែកីឡាករ និង កីឡាការិនីមួយរូបប៉ុណ្ណោះហេតុនេះខេត្ត
រាជធានី ក្រសួង និងសមាគមត្រូវតែ ជ្រើសរើសកីឡាករ និង កីឡាការិនីរូបណាដែលខ្លាំង មានសមត្ថភាពខ្ពស់មកចូលរួមប្រកួត ។
សម្រាប់កីឡាករដែលមានចំនួន៩៧រូប ចូលរួមប្រកួតនោះមាន៩ប្រភេទទម្ងន់ គឺទម្ងន់៤៥គីឡូក្រាម ៤៨គីឡូក្រាម ៥១គីឡូក្រាម
៥៤គីឡូក្រាម ៥៧គីឡូក្រាម ៦០គីឡូក្រាម ៦៧គីឡូក្រាម និង ៧១គីឡូក្រាម ។
សម្រាប់កីឡាការិនីដែលមានចំនួន១៣រូបចូលរួមប្រកួតនោះមានចំនួន៥ប្រភេទទម្ងន់ប៉ុណ្ណោះគឺប្រភេទទម្ងន់៥១គីឡូក្រាម ៥៤
គីឡូក្រាម ៥៧គីឡូក្រាម ៦០គីឡូក្រាម និង ប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។
សហព័ន្ធបានលេងធ្ងន់ដៃបន្តិចហើយ គឺរាល់ការតវ៉ាទាំងឡាយណាចំពោះលទ្ធផល នៃការប្រកួតនោះប្រតិភូ ឬ តំណាងដែលតវ៉ា
ត្រូវតែធ្វើឡើងមិនឲ្យហួសពី៣០នាទីក្រោយ ពីគណៈកម្មការបច្ចេកទេសប្រកាសលទ្ធផលឡើយ ។
រាល់ការតវ៉ាត្រូវតែបង់ប្រាក់តម្កល់ចំនួន ២០០.០០០រៀលដែលប្រាក់តម្កល់នោះ មិនអាចដកយកទៅវិញបានឡើយទោះបីក្រោយពី
ការដោះស្រាយចប់មានលទ្ធផល យ៉ាងណាក៏ដោយ ។ការសម្រេចរបស់គណៈកម្មការរៀបចំ ការប្រកួតគឺជាការសម្រេចចុងក្រោយបិទរាលការ
តវ៉ាទាំងអស់ ៕

អត្ថបទដែលជាប់ទាក់ទង