ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃនេះក្រុមយុវជន អាយុក្រោម២៣ កម្ពុជាជួបជាមួយប្រ៊ុយណេ

316

ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ការធ្វើតេស្តកាលពី ចុងសប្ដាហ៍មុននោះនៅយប់ ថ្ងៃទី១៤កុម្ភៈនេះក្រុមកម្ពុជានឹងជួបជាមួយក្រុមមកពីប្រ
ទេសប្រ៊ុយណេនៅក្នុងព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ពានរង្វាន់ ជើងឯកអាស៊ីអាគ្នេយ៍អាយុក្រោម២៣ឆ្នាំ(AFF U-23 Championship 2022) ។
បណ្ដាអ្នកគាំទ្រក្រុមកម្ពុជាមានជំនឿចិត្តថា ការប្រកួតនេះក្រុមកម្ពុជានឹងរកបាន ៣ពិន្ទុជាមិនខាន ។ សូមបញ្ជាក់ថាក្រុមកម្ពុជានឹង
ត្រូវប្រកួតនៅវេលាម៉ោង៧យប់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ បន្ទាប់ពីក្រុមមកពីប្រទេសទីម័រខាងកើត បញ្ចប់ការប្រកួតជាមួយប្រទេស
ហ្វីលីពីននោះ ។
សូមបញ្ជាក់ថាកម្ពុជាស្ថិតនៅពូល A ដែលមាន៤ក្រុមគឺកម្ពុជា ប្រ៊ុយណេ ហ្វីលីពីន និងក្រុមទីម័រខាងកើត ។ ចំពោះពូល B វិញ
មាន៤ក្រុមដែរគឺឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និង ឡាវ រីឯពូល C វិញមានតែ៣ក្រុមប៉ុណ្ណោះ ដែលសុទ្ធតែជាក្រុមខ្លាំងគឺក្រុមសឹង្ហបូរី ក្រុម
វៀតណាម និង ក្រុមថៃ ។ សូមជូនពរឲ្យក្រុមកម្ពុជា ជួបសំណាងល្អនៅ ក្នុងថ្ងៃប្រកួតបើកឆាកនេះ ៕

អត្ថបទដែលជាប់ទាក់ទង