ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រកួតជើងឯកជាតិ ឆ្នាំ២០២១គឺ ដើម្បីវាស់ស្ទង់ សមត្ថភាពអ្នកប្រដាល់គុនខ្មែរ

310

 

ភ្នំពេញ៖ឯកឧត្តមឧត្តមសេនីយ៍ឯកតែមម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ មានប្រសាសន៍ថាកា រប្រដាល់គុនខ្មែរជើងឯកថ្នាក់ជាតិនេះគឺ ធ្វើឡើងដើម្បីវាស់ស្ទង់សមត្ថភាពកីឡាករ-កីឡាការិនី លើផ្នែកបច្ចេកទេស ផ្នែកកម្លាំងកាយ បទពិសោធន៍ និងដើម្បីជ្រើសរើសកីឡាករល្អៗ សម្រាប់ប្រមូលផ្តុំជាក្រុមជម្រើសជាតិ ហ្វឹកហាត់ត្រៀមលក្ខណៈសម្បត្តិឲ្យគ្រប់គ្រាន់ ទៅចូលរួមប្រកួតកីឡា SEA GAMES លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាមមុខ និងត្រៀមប្រកួតកីឡាSEA GAMES លើកទី៣២ នៅឆ្នាំ២០២៣ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏ធំ ដែលព្រះរាជាណាចក្រកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។

សហព័ន្ធកីឡាប្រដាល់គុនខ្មែរប្រកាសបើកព្រឹត្តិការណ៍ការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ជាផ្លូវការដែលរយៈពេល៥ថ្ងៃ ១៤ដល់១៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅស្តាតចាស់ដើម្បីជ្រើសរើសក្រុមអត្តពលិកឆ្នើមសម្រាប់ត្រៀមខ្លួនការប្រកួតកីឡា SEA GAMES ២០២១ លើកទី៣១ នៅប្រទេសវៀតណាម និងការប្រកួតកីឡា SEA GAMES ២០២៣ លើកទី៣២នៅប្រទេសកម្ពុជាយើង ការប្រកួតដោយមានការផ្សាយផ្ទាល់ ពីស្ថានីយទូរទស្សន៍TV5 ។

ក្នុងឱកាសបើកការប្រកួតនេះដោយក៍មានការអញ្ជើញចូលរួមពីសំណាក់ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរឯកឧត្តមឧត្តមសេ
នីយ៍ទោវ៉ាស៊ិនភីរម្យទីប្រឹក្សាជាន់ខ្ពស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាតំណាងឯកឧត្តមវ៉ាត់ចំរើនអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ម៉ិល កាដូ អគ្គនាយករងកីឡា អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ។

បច្ចុប្បន្ននេះវិស័យកីឡាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ជាពិសេសកីឡាប្រដាល់គុនខ្មែរមានសហព័ន្ធបានខិតខំប្រឹងប្រែង
បណ្តុះបណ្តាល និងអភិវឌ្ឍន៍កីឡាកររហូតទទួល បានលទ្ធផលជាប្រវត្តិសាស្រ្តលើកដំបូងរបស់កម្ពុជា ដោយទទួលបានមេដាយមាស ០១គ្រឿង មេដាយប្រាក់ ០១គ្រឿង និងមេដាយសំរឹទ្ធ ០២គ្រឿង ក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាSEA GAMES លើកទី២៩ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី។ ការប្រកួតកីឡាSEA GAMESលើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ទទួលបានមេដាយសំរិទ្ធចំនួន ០៦គ្រឿង។

បើតាមការឲ្យដឹងពីឯកឧត្តមឧត្តមសេនីយ៍ឯកតែម ម៉ឺននោះថាសម្រាប់២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនោះសហព័ន្ធប្រ
ដាល់គុនខ្មែរបានដាក់គោលដៅស្វែងរកមេដាយមាសឲ្យបាន៣គ្រឿង។ដោយឡែកសម្រាប់ស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាមឆ្នាំ
២០២២នេះសហព័ន្ធប្រដាល់គុនខ្មែរក៍នឹងស្វែងរកមេដាយឲ្យបានល្អទៀតផង ។

ការប្រកួតប្រដាល់ជើងឯកជាតិនេះគឺអនុវត្តថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡាឆ្នាំ២០២១ ដែលការប្រកួត នេះ មានក្លិបមានអង្គភាព សមាគម ក្លិបកីឡាក្រសួង រាជធានី-ខេត្តបានចូលរួមសរុបចំនួន ១៤ ដោយមានកីឡាករ កីឡាការិនីចូលរួសរុបម ៩៥នាក់ ប្រតិភូ គ្រូបង្វឹក ២៨នាក់ មន្រ្តីបច្ចេកទេស ៦៥នាក់ សរុបទាំងអស់ ១៨៨នាក់។

ក្នុងនាមគណៈកម្មការរៀបចំការប្រកួត លោកបានសន្យាយកអស់កម្លាំងកាយ កម្លាំងចិត្ត ស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីដឹកនាំ និងអនុវត្តការងារប្រកួតឲ្យទទួលបានជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង