ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹត្តិការណ៍ AFF U-23 Championship កម្ពុជារកបាន៣ពិន្ទុ បន្ទាប់ពីឈ្នះប្រ៊ុយណេ៦ទល់០

49

ភ្នំពេញ៖នៅក្នុងព្រឹត្តិការណ៍AFF U-23 Championshipក្នុងការប្រកួតនាយប់ថ្ងៃទី១៤កុម្ភៈក្រុមយុវជនអាយុក្រោម២៣ឆ្នាំរកបាន៣

ពិន្ទុនៅក្នុងថ្ងៃបើកឆាកនេះបន្ទាន់ពីយកឈ្នះក្រុមភ្ញៀវប្រ៊ុយណេ៦ទល់០នោះ ។
នៅតង់ទី១កម្ពុជារកបាន៣គ្រាប់ហើយនៅតង់ទី២ក៏រកបាន៣គ្រាប់បន្ថែមទៀត ។

ទោះបីការប្រកួតត្រូវរំខានដោយសារភ្លៀងហើយ
ការប្រកួតក៏ត្រូវផ្អាកជាបណ្ដោះអាសន្នមួយខណៈក៏ដោយក៏ក្រុមកម្ពុជាមានទម្រង់លេងល្អរួមជាមួយនឹងការគ្រប់គ្រងបាល់បានច្រើនទៀតផង
មិនតែប៉ុណ្ណោះកម្ពុជាក៏មានឧិកាសច្រើនបន្ថែមទៀតតែធ្វើមិនបានសម្រេច ។
សម្រាប់មួយប្រកួតទៀតក្រុមហ្វីលីពីនបានលេងស្មើជាមួយក្រុមទីម័រខាងកើ់ត២ទល់២ ។

ពេលនេះសម្រាប់ពូល A កម្ពុជានាំមុខគេ
ជាបណ្ដោះអាសន្នដោយមាន៣ពិន្ទុក្នុងដៃ ។ចំពោះក្រុមហ្វីលីពីន និង ក្រុមទីម័រខាងកើតមាន១ពិន្ទុស្មើគ្នាក្នុងខណៈដែលក្រុមប្រ៊ុយណេនៅ
មានពិន្ទុ សូន្យនៅឡើយនោះ ។
គ្រូបង្វឹកទាំង ៤រូបក្នុងពូល A បង្ហាញពីការតាំងចិត្តរៀងៗខ្លួនក្នុងពានរង្វាន់ AFF U-23 Championshipតាមរយៈសន្និសីទកាសែតតាម
ប្រព័ន្ធអនឡាញឡាញ (Zoom) កាលពីថ្ងៃទី១៣កុម្ភៈនោះ ។

លោក Ryo Hirose គ្រូបង្វឹកនៃក្រុម U-23 កម្ពុជា បានលើកឡើងថាវាគឺជាការរៀបចំដ៏ល្អសម្រាប់ស៊ីហ្គេម លើកដំបូង ឆ្នាំ២០២៣ ជាមួយគ្នានេះដែរ យើងក៏ចង់បានលទ្ធផលដ៏ល្អតាមរយៈព្រឹត្តិការណ៍នេះ ទាំងចំណាត់ថ្នាក់ ក៏ដូចជាទិន្នផលរបស់កីឡាករ។
លោកបន្តថាសម្រាប់ពានរង្វាន់នេះពេលជំងឺរាតត្បាតសកល(កូវីដ១៩)នេះវាពិតជាពិបាកក្នុងការធ្វើឲ្យមានការប្រកួតបែបអន្តរជាតិ ជាពិសេសនៅក្នុងពានសម្រាប់យុវជនទោះបីជាយើងមានការប្រកួតស៊ីហ្គេមឆ្នាំនេះក៏ដូចជាស៊ីហ្គេម២០២៣ភាគច្រើនក្រុមនៅអាស៊ានមិនអាចរៀបចំបានល្អនោះទេពានរង្វាន់នេះគឺល្អសម្រាប់ការរៀបចំក្រុមសម្រាប់គោលបំណងនេះហើយសម្រាប់ពូលនេះមិនថាក្រុមណានៅពូលជាមួយយើងនោះទេតែអ្វីដែលសំខាន់នោះគឺអ្នកដឹងហើយស៊ីហ្គេម២០២៣នឹងប្រើប្រាស់ពហុកីឡដ្ឋានជាតិនេះហើយវាក៏ជាលើកដំបូងសម្រាប់ក្រុមជម្រើសជាតិកម្ពុជាក្នុងការឈានជើងចូលកីឡដ្ឋានមរតកតេជោនេះដូច្នេះយើងត្រូវការបង្កើតឲ្យមានប្រវត្តិសាស្ត្រល្អជាមួយស្ថានភាពនេះ។

លោក Stewart Hallគ្រូបង្វឹកU-23ហ្វីលីពីនវិញបានឲ្យដឹងថាជាដំបូងសូមអរគុណដល់អ្នកទាំងអស់គ្នាអបអរសាទរដល់ក្រុមទាំង
អស់ដែលបានមកទីនេះជាមួយនិងបញ្ហាធ្វើដំណើរជុំវិញពិភពលោកពាក់ព័ន្ធនឹងជំងឺរាត្បាតយើងសង្ឃឹមថាគ្រប់គ្នានឹងរីករាយជាមួយពេលវេលានេះនិងពានរង្វាន់នេះ។

យើងបាននាំមកនូវក្រុមដែលភាគច្រើនសម្បូរដោយកីឡាករក្មេងៗដែលកំពុងអភិវឌ្ឍពីព្រោះយើងក៏ទន្ទឹងរង់ចាំសម្រាប់ស៊ីហ្គេមនាពេលខាងមុខ ប៉ុន្តែកីឡាកររបស់យើងពិតជាត្រៀមខ្លួនរួចជាស្រេច ដើម្បីចាប់ផ្ដើមការប្រកួត។
លោក Aminuddin Jumat គ្រូបង្វឹកU-23ព្រុយណេបាននិយាយថាយើងខ្ញុំសូមយកឱកាសនេះដើម្បីអបអរសាទរដល់អ្នករៀបចំកម្ម
វិធី AFF និងបន្ទាប់មក សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលទទួលធ្វើជាម្ចាស់ផ្ទះ។ ពិតណាស់ យើងបានឃ្លាតឆ្ងាយពីបាល់ទាត់ជាង ២ឆ្នាំ និងមិនបានចូលរួមការប្រកួតលើឆាកអន្តរជាតិ ប៉ុន្តែក្នុងឱកាសនេះ យើងសម្រេចចូលរួម ដើម្បីជាទុនដល់កីឡាកររបស់យើង ពិតណាស់យើងទន្ទឹងរង់ចាំព្រឹត្តិការណ៍បន្ទាប់នោះគឺស៊ីហ្គេម ដូច្នេះយើងបាននាំយកកីឡាករដែលពាក់កណ្ដាលនៃពួកគេ គឺជាកីឡាករក្មេងៗ នឹងអាចលេងស៊ីហ្គេមនៅពេលខាងមុខ។

ចំពោះលោកFabio Macielដែលជាគ្រូបង្វឹករបស់U-23ទីម័រខាងកើតបានឲ្យដឹងដែរថាលោករីករាយណាស់ដែលបានមកទីនេះម្ដង
ទៀតយើងដឹងហើយស្ថានភាពដែលគ្រប់គ្នាកំពុងប្រឈមក្នុងការធ្វើដំណើរមកទីនេះដូចដែលយើងទើបតែទទួលបានបទពិសោធន៍ធ្វើដំណើរទៅប្រទេសសិង្ហបុរី វាមិនងាយនោះទេ ដូច្នេះខ្ញុំពិតជារីករាយ និងអរគុណដល់ AFF ដែលបង្កើតឱកាសនេះ ដើម្បីឲ្យកីឡាករក្មេងៗរបស់យើង អាចបង្ហាញសមត្ថភាពក្នុងបាល់ទាត់កម្រិតអន្តរជាតិ និងអរគុណកម្ពុជា សម្រាប់ការទទួលពួកយើង យើងរីករាយ ហើយយើងរំពឹងថា យើងនឹងធ្វើឲ្យការប្រកួតកាន់តែល្អមើល ៕

អត្ថបទដែលជាប់ទាក់ទង