ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លទ្ធផលនៃជំនួប តាមប្រព័ន្ធវីដេអូរវាង លោក ប្រាក់ សុខុន និងលោកលឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន

24

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំតាមប្រព័ន្ធវីដេអូជាមួយ លោក លឹម ចុក ហ៊ុយ (LIM Jock Hoi) អគ្គលេខាធិការអាស៊ាន ដើម្បីពិភាក្សាអំពីការរៀបចំកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM Retreat) ដែលគ្រោងនឹងរៀបចំពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ២០២២ នាពេលខាងមុខនេះ។

ក្នុងអំឡុងពេលកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកអគ្គលេខាធិការ លឹម ចុក ហ៊ុយ បានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាគន្លឹះមួយចំនួនដែលរដ្ឋមន្ត្រីការបរទេស អាស៊ានចាំបាច់ត្រូវធ្វើការពិភាក្សាគ្នា និងផ្តល់មគ្គទេសក៍។ លោកឧបនាយករដ្ឋមន្ត្រី និងលោក អគ្គលេខាធិការ បានសង្កត់ធ្ងន់អំពីតម្រូវការក្នុងការពន្លឿនការអនុវត្តក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុង ជ្រោយរបស់អាស៊ាន (ACRF និងប្រតិបត្តិការក្របខណ្ឌការរៀបចំច្រករបៀងធ្វើដំណើរក្នុងតំបន់ អាស៊ាន (ATCAF) ដើម្បីឱ្យតំបន់អាចកសាងឡើងវិញកាន់តែល្អប្រសើរ និងកាន់តែបៃតងឡើង។ ជាងនេះទៅទៀត លោកឧបនាយករដ្ឋមន្រ្តី និងល៩កអគ្គលេខាធិការបានឯកភាពគ្នាថាការ ជ្រើសរើសប្រទេសជាម្ចាស់ផ្ទះដើម្បីរៀបចំបង្កើតមជ្ឈមណ្ឌលអាស៊ានសម្រាប់ភាពបន្ទាន់ផ្នែកសុខភាព សាធារណៈ និងជំងឺដែលកំពុងកើតមាន (ACPHEED) គឺជាអាទិភាពបន្ទាន់សម្រាប់មជ្ឈមណ្ឌល ដើម្បីគាំទ្រដល់ប្រទេសជាសមាជិកអាស៊ានដោះស្រាយបញ្ហាជំងឺរាតត្បាត កូវីដ-១៩ និង ត្រៀមរៀបចំ សម្រាប់វិបត្តិសុខភាពនាពេលអនាគត។

អត្ថបទដែលជាប់ទាក់ទង