ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ.ជ.ប ត្រៀមខ្លួនជាស្រេច ដើម្បីធានាការរៀបចំ ការងារបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ

266

 

ភ្នំពេញ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអះអាងថា គ.ជ.ប បានត្រៀមខ្លួន និងបានរៀបចំជាស្រេចនូវផែនការមេ ប្រតិទិនការងារ និងបានធ្វើបច្ចុប្បន្នភាពលើបទបញ្ជា និងនីតិវិធីរួមទាំងឯកសារគតិយុត្តផ្សេងទៀត ដើម្បីធានាឱ្យការរៀបចំចាត់ចែង ការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។

ការអះអាងបែបនេះរបស់ប្រធាន គ.ជ.ប បានធ្វើឡើងនៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងគោលបំណងប្រកាសអំពីការ ចាប់ផ្តើមបើកដំណើរការនៃ «ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២» ខាងមុខនេះ។

យោងតាមច្បាប់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវធ្វើឡើងរៀងរាល់ ប្រំាឆ្នាំម្តង តាមរយៈការបោះឆ្នោតជាសកល។ កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុ មប្រឹក្សាឃុំ សង្កាត់ ត្រូវកំណត់ដោយនាយករដ្ឋមន្ត្រី ក្នុងរយៈពេល ៩ខែយ៉ាងតិច មុនថ្ងៃបោះឆ្នោត តា មសំ ណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ ៣១ ស.ស.រ ចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២។

ដូចមានក្នុងប្រតិទិននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលបានចែកជូនឃើញថា ចាប់ពីពេលនេះរហូតដល់ថ្ងៃបោះឆ្នោត គឺយើងមានការងារជាច្រើនដែលត្រូវធ្វើជាមួយគ្រប់បណ្តាភាគីពាក់ព័ន្ធទាំងអស់ រាប់ចាប់តាំងពីគណបក្សនយោបាយ អង្គការ សមាគម អ្នកសារព័ត៌មាន ក្រសួងស្ថាប័នជាតិពាក់ព័ន្ធ រួមទាំងប្រជា-ពលរដ្ឋជាម្ចាស់ឆ្នោត។ ការងារទាំងនោះ ត្រូវអនុវត្តតាមដំណាក់កាល និងមានកាលបរិច្ឆេទចាប់ផ្តើម និងបញ្ចប់ច្បាស់លាស់។

ឆ្លៀតឱកាសនេះ លោក ប្រាជ្ញ ចន្ទ សង្ខេបនូវការងារសំខាន់ៗដូចខាងក្រោម៖

*ទី១៖ ការរៀបចំបញ្ជីបោះឆ្នោត

គ.ជ.ប ទើបបញ្ចប់ជាស្ថាពរនូវការរៀបចំបញ្ជីបោះឆ្នោត ឆ្នាំ២០២១ ដែលការងារនេះបាន ចាប់ផ្តើមតាំងពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ថ្មីៗនេះ ដែល គ.ជ.ប បានផ្តល់សុពលភាព ជាបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១។ បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១នេះ នឹងត្រូវប្រើប្រា ស់សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២។

*២៖ ការចុះបញ្ជីបេក្ខជនគណបក្សនយោបាយ

ដើម្បីឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ ខាងមុខនេះគណបក្សនយោ បាយដែលបានចុះបញ្ជីស្របតាមច្បាប់ ស្តីពីគណបក្សនយោបាយ ត្រូវបំពេញបែបបទស្នើសុំចុះបញ្ជីបេ ក្ខជនរបស់ខ្លួន នៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២។

ការរៀបចំបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោ តជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គឺគណបក្សនយោបាយ ត្រូវរៀបចំបញ្ជីបេក្ខជននៃគណបក្សនយោបាយ សម្រាប់ការឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដោយដៃដូចអាណត្តិមុនៗដែរ។ គណបក្សនយោបាយក៏អាចស្នើសុំបង្កើតគណនីប្រើប្រាស់ជាជំនួយ សម្រាប់រៀបចំបញ្ជីបេក្ខ ជននៃគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ តាមកម្មវិធីកុំព្យូទ័រដែលរៀបចំដោយ គ.ជ.ប។

*ទី៣៖ ការឃោសនាបោះឆ្នោត

ការឃោសនាបោះឆ្នោត គឺសំដៅដល់សកម្មភាពមួយ ចំនួនដែលត្រូវធ្វើជាសាធារណៈ ដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោត ឱ្យគាំទ្របេក្ខជន ឬគណបក្សនយោបាយណាមួយ។ សកម្មភាពឃោសនាត្រូវធ្វើដោយការទទួលខុសត្រូវ ថ្លៃថ្នូរ រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ និងដោយមានការសម្របសម្រួលដោយគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត (គឃ.សប) និងអាជ្ញាធរមូលដ្ឋាន។ រយៈពេលនៃការឃោសនា បោះឆ្នោត មាន១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។

*ទី៤៖ ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត

ដូចបានបញ្ជាក់ជូនខាងដើម កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ ត្រូវធ្វើនៅថ្ងៃអាទិត្យទី០៥ ខែមិថុនា ឆ្នាំ២០២២។ នៅថ្ងៃបោះឆ្នោត ការិយាល័យបោះឆ្នោត ត្រូវបើកដំណើរការនៅវេលាម៉ោង ៧៖០០នាទីព្រឹក និងបញ្ចប់នៅម៉ោង៣៖០០នាទីរសៀល។ បន្ទាប់ពីបានបិទបញ្ចប់ការបោះឆ្នោត ការិយាល័យបោះឆ្នោត ត្រូវក្លាយជាការិយាល័យរាប់សន្លឹកឆ្នោត។

យោងតាមមាត្រា១២៣ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ (ច.ប.ឃ.ស) ការរាប់សន្លឹកឆ្នោត ត្រូវធ្វើនៅការិយាល័យបោះឆ្នោតនីមួយៗក្នុងឃុំ សង្កាត់ បន្ទាប់ពីបិទការបោះឆ្នោត និងធ្វើកំណត់ហេតុនៃការបោះឆ្នោតរួច លើកលែងតែការិយាល័យបោះឆ្នោតណាដែលមិនអាចរាប់សន្លឹកឆ្នោតនៅការិយាល័យរបស់ខ្លួនបាន ដោយសារករណីប្រធានស័ក្តិ ឬអសន្តិសុខ ហើយដែល គ.ជ.ប បានសម្រេចឱ្យ គឃ.សប ចាត់ចែងរាប់សន្លឹកឆ្នោត នៅទីស្នាក់ការ គឃ.សប ឬនៅកន្លែងណាមួយដែលមានសុវត្ថិភាព។

*ទី៥៖ ការប្រកាសលទ្ធផលនៃការបោះឆ្នោត

លទ្ធផលនៃការបោះឆ្នោតត្រូវរៀបចំធ្វើ និងប្រកាសផ្សព្វផ្សាយជា ៣ដំណាក់កាលគឺ៖

ក៖ ការបូកសរុបលទ្ធផលបឋមនៃការបោះឆ្នោតតាមការិយាល័យបោះឆ្នោត នៅរសៀលនៃថ្ងៃបោះឆ្នោត គ.ជ.ប ត្រូវប្រមូលលទ្ធផលនៃការរាប់សន្លឹកឆ្នោត និងបូកសរុបសន្លឹកឆ្នោតពីគ្រប់ការិយាល័យបោះឆ្នោតនៅក្នុងឃុំ សង្កាត់ ហើយត្រូវធ្វើការផ្សព្វផ្សាយជាលទ្ធផលបឋ ម នៃការបោះឆ្នោតទាំងនោះ នៅល្ងាចថ្ងៃទី០៥ ខែមិថុនា ឬយ៉ាងយូរថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២។ លទ្ធផលបឋមជាលទ្ធផលដែលទទួលបានភ្លាមៗ ពីគ្រប់ការិយាល័យបោះឆ្នោ តក្នុងឃុំ សង្កាត់ បន្ទា ប់ពី គឃ.សប បានបញ្ចូលទិន្នន័យ និងតួលេខលទ្ធផលពី ទ.១១០២ បញ្ចូលទៅក្នុងកម្មវិធីគ្រប់គ្រងលទ្ធផលនៃការបោះឆ្នោត រួចបញ្ជូនមក គ.ជ.ប តាមអ៉ីនធឺណិត។

ខ៖ កិច្ចប្រតិបត្តិការក្នុងការត្រួតពិនិត្យ និងបូកសរុបលទ្ធផល បណ្ដោះអាសន្ននៃការបោះឆ្នោតក្នុងឃុំ សង្កាត់

*កិច្ចប្រតិបត្តិការរបស់ គឃ.សប

ក្នុងរយៈពេលយ៉ាងយូរ ៣ថ្ងៃ បន្ទាប់ពីថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោត ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ គឃ.សប ត្រូវចាត់ចែងដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតក្នុងឃុំ សង្កាត់ ដោយផ្អែកលើកំណត់ហេតុនៃការបោះ ឆ្នោត (ទ.១១០១) កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទ.១១០២) និងតារាងកត់ត្រាសំឡេងឆ្នោត (ទ.១១០៨)។ ភ្នាក់ងារគណបក្សនយោបាយ និងភាគីពាក់ព័ន្ធអាច ចូលរួមក្នុងដំណើរការនេះដែរ។ លទ្ធផលបណ្តោះអាសន្ននេះ នឹងបិទផ្សាយជាសាធារណៈនៅ គឃ.សប ក្នុងគោលដៅការប្តឹងតវ៉ា ឬនិងប្តឹងជំទាស់។

*កិច្ចប្រតិបត្តិការរបស់ គធ.ខប

គធ.ខប ត្រូវបង្កើតមជ្ឈមណ្ឌលមួយ សម្រាប់ត្រួតពិនិត្យលទ្ធផល បណ្តោះអាសន្ននៃការបោះឆ្នោតតាមឃុំ សង្កាត់ កំណត់ចំនួនអាសនៈ ដែលបញ្ជីបេក្ខជននៃគណបក្សនយោបាយនីមួយៗបានទទួល ស្រង់ឈ្មោះបេក្ខជនជាប់ឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងកំណត់ឈ្មោះបេក្ខជនជាប់ឆ្នោត ដែលទទួលបានតំណែងជាប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ ជាមេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង តាមប្រមាណវិធីដោយដៃ និងតាមប្រព័ន្ធគ្រប់គ្រងលទ្ធផល នៃការបោះឆ្នោត ដែលកំណត់ដោយ គ.ជ.ប។

ភ្នាក់ងារគណបក្សនយោបាយ និងភាគីពាក់ព័ន្ធអាចចូលរួម តាមដានដំណើរការ ពិនិត្យផ្ទៀងផ្ទាត់ និងការបូកសរុបលទ្ធផលដែរ។ ការត្រួតពិនិត្យ រួមទាំងការដោះស្រាយពាក្យបណ្តឹងតវ៉ា ឬបណ្តឹងជំទាស់នេះ មិនត្រូវធ្វើឱ្យហួសរយៈពេល ៥ថ្ងៃឡើយ ដោយគិតចាប់ពីថ្ងៃបានទទួលកញ្ចប់ «គ ពិសេស និងស្បោង គ» នៃឃុំ សង្កាត់ពាក់ព័ន្ធ។ បន្ទាប់ពីការត្រួតពិនិត្យផ្ទៀងផ្ទាត់រួចរាល់ គធ.ខប ត្រូវបញ្ជូនលទ្ធផលបណ្តោះអាសន្ននេះទៅ គ.ជ.ប។

*គ៖ ការត្រួតពិនិត្យលទ្ធផលឡើងវិញ និងការប្រកាសលទ្ធផលនៃការបោះឆ្នោត

ក្រុមត្រួតពិនិត្យលទ្ធផលឡើងវិញនីមួយៗរបស់ គ.ជ.ប មានភារកិច្ចត្រួតពិនិត្យលទ្ធផលនៃការបោះឆ្នោតតាមឃុំ សង្កាត់នីមួយៗដោយឡែកពីគ្នា ដោយត្រូវធ្វើប្រមាណវិធីដោយដៃ និងតាមប្រព័ន្ធគ្រប់គ្រង លទ្ធផលនៃការបោះឆ្នោតដែល កំណត់ដោយ គ.ជ.ប។ ភ្នាក់ងារគណបក្សនយោបាយ និងភាគីពាក់ព័ន្ធក៏អាចចូលរួម តាមដានដំណើរការពិនិត្យផ្ទៀងផ្ទាត់ និងការបូកសរុបលទ្ធផលនៅ គ.ជ.ប ដែរ។ បន្ទាប់ពីការដោះស្រាយពាក្យ បណ្តឹងតវ៉ា និងបណ្តឹងជំទាស់រួចរាល់ គ.ជ.ប នឹងប្រកាសផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតយ៉ាងយូរនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។

ដើម្បីរួមចំណែកក្នុងការតាមដាន និងវាយតម្លៃលើការងាររៀបចំការបោះឆ្នោតដោយ គ.ជ.ប ក្នុងនាម គ.ជ.ប លោក ប្រាជ្ញ ចន្ទ ជឿជាក់យ៉ាងមុតមាំថា លោក លោកស្រី ពិសេសតំណាងអង្គការ សមាគមទាំងជាតិ និងអន្តរជាតិនឹងដាក់អ្នកសង្កេតការណ៍ របស់ខ្លួនចូលរួមឃ្លាំមើលដំណើរការរៀបចំការបោះឆ្នោត ហើយដោយឡែក អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នឹងបន្តការផ្សព្វផ្សាយឱ្យបាន ទូលំទូលាយអំពីការងារ ទាំងអស់នេះ ជូនដល់សា ធារណជនដើម្បីលើកកម្ពស់ ចំណេះដឹងផ្នែកបោះឆ្នោតផង និងដើម្បីជំរុញឱ្យមានការចូ លរួមយ៉ាងផុលផុសផង៕

អត្ថបទដែលជាប់ទាក់ទង