ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទីតាំងអុិនធើណេត ២៤ម៉ោងជាច្រើន បង្កប់ល្បែងឡូតូស៊ីសង បើកលេងយ៉ាងរលូន អាជ្ញាធរខណ្ឌចំការមនហាក់មិនបង្ក្រាប

77

 

ភ្នំពេញ ៖ លោក ឃួង ស្រេង បានដាក់ចេញជាវិធានការក្តៅ ក្នុងការបង្ក្រាបបទល្មើសនានា និងល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់នៅក្នុងរាជធានីភ្នំពេញ។ តែទីតាំង អិនធើ ណេត២៤ម៉ោងបង្កប់ឡូតូនិង ល្បែងស៊ីសង ភ្នាល់បាល់បើកលេងយ៉ាងរលូនផ្គើននិង ជាអាជ្ញាធរខណ្ឌចំការមន មួយកន្លែងដែលមានទីតាំងផ្ទះខាងលើ តាមផ្លូវលេខ២៧១ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកលេងយ៉ាងរលូន អាជ្ញាធរនិងសមត្ថកិច្ច មិនហ៊ានបង្រ្កាប ដោយផ្គើននិងបទបញ្ជាលោកអភិបាលក្រុង។

លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានី ភ្នំពេញ បានដាក់ចេញជាវិធានការក្ដៅ លើការបង្ក្រាបបទល្មើសនានា និងបង្ក្រាបល្បែងស៊ីសង់គ្រប់ប្រភេទ ទាំងអស់នៅទូទាំងខណ្ឌ ទាំង១៤ ក្នុងរាជធានីភ្នំពេញ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានរស់នៅដោយភាពកក់ក្តៅ និងសុខសាន្តក្នុងការរស់ខណៈ ដែលប្រទេសជាតិ មានសន្តិភាព ពេញបរិបូណ៌។ ការដាក់ចេញនូវវិធានការបែបនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយមាន ការចូលរួមពីកម្លាំងមានសមត្ថកិច្ច ទាំងពីរភេទអាជ្ញាធរ ដែនដី ទាំង១៤ខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា ការបង្កើតឱ្យមាន កិច្ចប្រជុំគណៈបញ្ជាការឯកភាពនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីដាក់ចេញជាផែនការ និងវិធានការផ្សេងទៀត ក្នុងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដើម្បីភាពសុខសាន្តជូន ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ។

តែផ្ទុយទៅវិញ លោក ថេង សុថុល អភិបាលនៃគណះអភិបាល ខណ្ឌចំការមន ក៏ដូចជាលោក អធិការខណ្ឌចំការមន ហាក់មិនយកចិត្តទុកដាក់ចំពោះប្រសាសន៍ អភិបាលរាជធានីទាល់តែសោះ ដោយល្បែងស៊ីសងនៅក្នុងមូលដ្ឋាន របស់គាត់កំពុងវាយលុបទីផ្សារបែបនេះ៕

អត្ថបទដែលជាប់ទាក់ទង