ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជីវករផ្សារទួលគោក៧០ភាគរយ បើកតូប ស្តង់ លក់ដូរ ជាមួយនិងអតិថិជនចេញ-ចូលផ្សារមានចំនួនតិច

68

ភ្នំពេញ៖ អាជីវករផ្សារទួលគោកប្រមាណ៧០ភាគរយ បានបើកតូប ស្តង់ លក់ដូរ ខណៈដែលជម្ងឺកូវីដ១៩ ប្រភេទអូមីក្រុងបាននិងកំពុងរីករាលដាលនៅរាជធានីភ្នំពេញ ។ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការពង្រឹងវិធានការ បង្ការ ទប់ស្កាត់ជម្ងឺកូវីដ១៩ គណៈកម្មការផ្សារនៅតែបន្តធ្វើជាប់ជាប្រចាំ ទៅតាមការណែនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

   មន្ត្រីក្នុងជួរគណៈកម្មការផ្សារទួលគោកបានអោយដឹងថា៖ គណៈកម្មការផ្សារទួលគោកថ្ងៃទី១៥ខែកុម្ភះឆ្នាំ២០២២នេះបានដឹកនាំកម្លាំងផ្សព្វផ្សាយវិធានការទប់ស្កាក់កូវីដ១៩ ដោយត្រូវអនុវត្តនូវវិធាន ៣ការពារ ៣កុំ ជាប្រចាំថ្ងៃ។ បន្ថែមពីលើនេះ គណៈកម្មការផ្សារទួលគោកបានបន្តចែកម៉ាសដល់បងប្អូនអាជីវករនិងអតិថិជនដែលចេញ ចូលផ្សារនេះផងដែរ។

   មន្ត្រីដដែលក៏បានបញ្ជាក់ផងដែរថា សម្រាប់ថ្ងៃទី១៥កុម្ភៈនេះ អាជីវករ បានបើកតូបស្តង់លក់ដូរប្រហែល៧០ភាគរយប៉ុណ្ណោះ ហើយសម្រាប់

អតិថិជនចេញចូលមកទិញទំនិញវិញក៏មានចំនួនតិចដែរ៕

 

អត្ថបទដែលជាប់ទាក់ទង