ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតឡាវ ១នាក់ ជួញដូរគ្រឿងញៀនជិត ១០ គីឡូក្រាម ត្រូវសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្តស្ទឹងត្រែង

94

 

ស្ទឹងត្រែង ៖ ជនជាតិឡាវ ១នាក់ ដែលជួញដូរគ្រឿងញៀនជិត ១០ គីឡូក្រាម ឆ្លងដែន ពីឡាវមកកម្ពុជា ត្រូវបាន ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តស្ទឹងត្រែងបន្តតាមនីតិវិធី។

អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅវេលាម៉ោង ០៩ និង៣០នាទី នៅចំណុចស្ពានទី២ ច្រករបៀង ស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែងកម្លាំងជំនាញ(ក៩) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក យិន បញ្ញារិទ្ធ នាយករងមន្ទីរ និងលោក ឌុក មករា នាយការិយាល័យ ចូលរួមសហការពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង កម្លាំងវរ:ការពារព្រំដែនគោក ៧០១. និងកម្លាំងអន្តោប្រវេសន៍ច្រកទ្វារព្រំដែនត្រពាំគ្រៀល ព្រមទាំងមានការសម្របសម្រួលពី ឯកឧត្ដម ជេត ខេមរា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង បានដំណើរការ ស៊ើបអង្កេត ស្រាវជ្រាវ ជាច្រើនខែ និងឈាន បង្ក្រាបករណីជួញដូរគ្រឿងញៀន ឆ្លងដែនខាងលើ ។

លទ្ធផលឃាត់ជនសង្ស័យ ១នាក់ ឈ្មោះ ភីមម៉ាន់ចាន់ កាន់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិ ឡាវ សញ្ជាតិ ឡាវ។ ចាប់យកវត្ថុតាង ម៉េតំហ្វេតាមីន(ICE) ១០ ដុំធំ ស្មើទម្ងន់ 9,866.56 g ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបានប្រគល់ជូន ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ខេត្តស្ទឹងត្រែងបន្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង