ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បារាំង នឹងផ្តល់ជំនួយ ចំនួន២០០ ០០០ អឺរ៉ូ ដល់កញ្ចប់ថវិកា ឆ្នាំ២០២២ របស់ភាគីអន្តរជាតិ នៃអង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលាការកម្ពុជា

302

ភ្នំពេញ៖ ប្រទេសបារាំងទើបនឹងផ្តល់ជំនួយចំនួន២០០ ០០០ អឺរ៉ូ ដល់កញ្ចប់ថវិកាឆ្នាំ២០២២ របស់ភាគីអន្តរជាតិនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ដែលធ្វើឱ្យជំនួយសរុប ដែលប្រទេសបារាំងផ្តល់ជូនអ.វ.ត.ក មានចំនួន៦,៩លានអឺរ៉ូ ចាប់តាំងពីតុលាការនេះ ត្រូវបានបង្កើត។

ការផ្តល់ជំនួយហិរញ្ញវត្ថុថ្មីខាងលើ ត្រូវបានប្រកាស ក្នុងអំឡុងនៃកិច្ចប្រជុំនៃក្រុមមិត្តអ.វ.ត.ក ធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ក្រោមសហអធិបតីភាព របស់ឯកឧត្តម ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងឯកឧត្តម ម៉ាសាហ៊ីរ៉ូ មីកាមី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា។

កិច្ចប្រជុំខាងលើគឺជាជំនួបទី១ របស់ក្រុមមិត្តអ.វ.ត.ក ដោយមានវត្តមាន ដោយផ្ទាល់ចាប់តាំង ពីការលេចឡើងនៃជំងឺកូវីដ១៩។

ជំនួបខាងលើគឺជាឱកាសនៃការពិភាក្សា ផ្លាស់ប្តូរយោបល់គ្នា ជាមួយតំណាងរដ្ឋបាលនៃអ.វ.ត.ក និងតំណាងស្ថានទូតជាច្រើន ដែលចូលរួមស្តីពី សេចក្តីសម្រេចថ្មីៗរបស់អ.វ.ត.ក កាលវិភាគរបស់ អ.វ.ត.ក ការជះឥទ្ធិពលនៃជំងឺកូវីដ១៩ លើសកម្មភាពរបស់អ.វ.ត.ក ការបំពេញមុខងារដែល នៅសេសសល់របស់អ.វ.ត.ក ក្រោយការ បញ្ចប់អាណត្តិរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង