ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រកួតប្រដាល់គុនខ្មែរ ជើងឯកជាតិអ្នកប្រដាល់វ័យក្មេង បង្កឲ្យមានការចាប់អារម្មណ៍ខ្លាំង

73

ភ្នំពេញ៖ការប្រកួតប្រដាល់គុនខ្មែរជើងឯកជាតិ ដែលកំពុងតែប្រព្រឹត្តទៅនេះបាន បង្ហាញថាកីឡាករវ័យក្មេងៗ ជាច្រើនបានបង្កឲ្យមានការចាប់អារម្មណ៍ខ្លាំង ។
មានអ្នកប្រដាល់រៀមច្បងមួយចំនួន ត្រូវបានអ្នកប្រដាល់ដែលគេ មិនធ្លាប់ស្គាល់ឈ្មោះបង្ក្រាបបាន។អ្នកប្រដាល់វ័យក្មេងទាំងនេះពុំធ្លាប់មាន ឧិកាសឡើងប្រកួតតាមបណ្ដា ស្ថានីយ៍ទូរទស្សន៍នានានៅរាជធានីភ្នំពេញឡើយ ។តែតាមរយៈការប្រកួតជើង ឯកជាតិនេះបានធ្វើឲ្យ
អ្នកទស្សនាមានការ ចាប់អារម្មណ៍យ៉ាងខ្លាំង ។

លោកម៉ិល កាដូដែលជាអនុប្រធានសហព័ន្ធ បានបញ្ជាក់ថាពួកគេមានវ័យក្មេងៗ មែនតែពួកគេសុទ្ធជា អ្នកខ្លាំងតំណាងឲ្យសមាគម
ក្រសួង រាជធានី ខេត្តរបស់គេ ។ មុននឹងឡើងមកប្រកួតជើងឯកជាតិនេះ ពួកគេសុទ្ធតែបានឆ្លងកាត់ការប្រកួតជម្រុះ ជាមួយបណ្ដាអ្នកខ្លាំង
នានានៅក្នុង សមាគម ក្រសួង រាជធានី ខេត្ត របស់ពួកគេ ។
លោកបន្តថាតាមរយៈការប្រកួតនេះ សហព័ន្ធនឹងរកបានធនធានកីឡាករវ័យក្មេង ដែលមានគុណភាពល្អ កាន់តែច្រើនឡើងៗជាមិនខានឡើយ ។ការប្រកួតជើងឯកជាតិគឺជាឧិកាស តែមួយគត់សម្រាប់កីឡាករវ័យក្មេងៗ បញ្ចេញនូវសមត្ថភាពរបស់ខ្លួន ។បន្ទាប់ពីការប្រកួត
នេះទៅពួកគេនឹងក្លាយជាគូសំខាន់ៗ សម្រាប់បណ្ដាស្ថានីយ៍ទូរទស្សន៍នានា ដែលមានកម្មវិធីប្រដាល់ ។
បើតាមលោកឧត្តមសេនីយ៍ឯកតែម ម៉ឺនដែលជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នោះថាសម្រាប់ស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាមនាពាក់ កណ្ដាលឆ្នាំ២០២២នេះប្រដាល់គុនខ្មែរ នឹងស្វែងរកមេដាយឲ្យបានល្អ ជាងស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីន ។

ជាមួយគ្នានេះដែរសហព័ន្ឌបានដាក់គោលដៅស្វែងរកមេដាយមាសឲ្យបានចំនួន៣គ្រឿងសម្រាប់ស៊ីហ្គេមលើកទី៣២នាឆ្នាំ២០២៣ដែលកម្ពុ
ជាធ្វើជាម្ចាស់ផ្ទះ ។
លោកប្រមុខសហព័ន្ធប្រដាល់គុនខ្មែររូបនេះ បញ្ចាក់ថា ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ លោកពិតជាមានការជាបើអារម្មណ៍ ចំពោះកីឡាករវ័យក្មេងៗមែន ។លោកចាត់ទុកថាពួកគេជា ធនធានស្រករក្រោយជាទីសង្ឃឹមរបស់ សហព័ន្ធសម្រាប់ការចូលរួម ប្រកួតក្នុងក្របខ័ណ្ឌស៊ីហ្គេម និងការប្រកួត ជាលក្ខណៈអន្តរជាតិនានា ។លោកបញ្ជាក់បន្តថាឆ្នាំ២០២៣ កម្ពុជានឹងកាន់តែមានអ្នកប្រដាល់ល្អៗ ប្រកបដោយ
គុណភាពកាន់តែច្រើនឡើងៗ ហើយអ្វីដែលជាគោលដៅ ស្វែងរកមេដាយមាស៣គ្រឿង នាឆ្នាំ២០២៣កាន់ តែស្ថិតក្នុងក្ដីស្រមៃ និងការមាន ជំនឿចិត្តកាន់តែខ្លាំង ៕

អត្ថបទដែលជាប់ទាក់ទង