ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនជនជាតិចិនម្នាក់ ដែលបង្ខាំងមនុស្សធ្វើ ទារុណកម្មជំរិតទារប្រាក់ ហើយគេចខ្លួនជិត២ឆ្នាំ

57

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ ត្រូវបានកម្លាំងនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃចាប់ខ្លួន នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចមុខកាស៊ីណូណាហ្គា២ ក្នុងរាជធានីភ្នំពេញ តាមដីកាបង្គាប់ឱ្យចាប់ខ្លួន របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា ជនជាតិចិនរូបនេះមានឈ្មោះ យី សោស៊ែន ត្រូវបានលោក ហន សុខេមរិន ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យចាប់ខ្លួន កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ពាក់ព័ន្ធបទល្មើសលួច មានស្ថានទម្ងន់ទោស ដោយសារការធ្វើទារុណកម្ម ឬអំពើឃោរឃៅ ប្រព្រឹត្តនៅខុនដូ ភាឡាឡេស បន្ទប់លេខ២១០៥ ផ្លូវលេខ៣៦៦ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ តាមមាត្រា៣៥៣ និង៣៥៩ នៃក្រមព្រហ្មទណ្ឌ។

អត្ថបទដែលជាប់ទាក់ទង