ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាចម្រៀង កញ្ញា យូរី រំភើបស្រកទឹកភ្នែក ពេលបានចេញទៅច្រៀងក្នុងកម្មវិធីព្រឹត្ដិការណ៏ពិព័រណ៏ពាណិជ្ជ អន្ដរជាតិអាស៊ាន ចិន

260

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា យូរី ស្រកទឹកភ្នែក ក្រោមពីបានដឹងថាខ្លួន ឯង បានចេញ ទៅច្រៀង នៅក្នុងព្រឹត្ដិការណ៍ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិ ចិន-អាស៊ានលើកទី១៥ ដែលត្រូវបានរៀបចំឡើង នៅក្រុងណាននីងខេត្តក្វាងស៊ីនៃសាធារណៈរដ្ឋប្រជា មានិតចិន ។

តារាស្រីរូបនេះបានបង្ហាញអារម្មណ៍រំភើបរីករាយក្រោយពីនាងទទួលបានឱកាសចេញទៅច្រៀងតំណាងឲ្យកម្ពុជា ចេញទៅច្រៀងនៅលើទឹកដីនៃប្រទេសចិនជាលើកដំបូងនេះ។
តារារូបនេះបាន សម្ដែងការរំភើបបែបនេះ កាលពីរាត្រីថ្ងៃអង្គារ ២កើត ភទ្របទ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនិងថ្ងៃ១១ កញ្ញាឆ្នាំ២០១៨រៀបឡើងយន្ដហោះ នៅអាកាសយាដ្ឋានអន្ដរជាតិភ្នំពេញ ។ នាងបានបញ្ជាក់ថា៖ នាងបានត្រៀមរួចជាស្រេចដើម្បីចូលរួមច្រៀងទាំងបទចម្រៀងជាតិផ្ទាល់ខ្លួន និងបទចម្រៀងច្រៀងរួមដែលអ្នកផលិតកម្មវិធីបានផ្តល់ឲ្យ។ មុនពេលចាកចេញនាងបានហ្វឹកហាត់ ច្រៀងបទចម្រៀងផ្ទាល់ខ្លួន និងបទចម្រៀងថ្មីដែលកម្មវិធីផ្តល់ឲ្យដើម្បីឲ្យប្រាកដថានឹងអាចធ្វើបានល្អនៅពេលច្រៀងរាំនៅលើឆាកអន្តរជាតិ និងតំណាងឲ្យជាតិ ជាមួយនឹងការត្រៀមរួច ជាស្រេចនូវសម្លៀកបំពាក់ទាំងសម័យ និងប្រពៃណី។ នាងថា៖ ព្រឹត្ដិការណ៍ពិព័រណ៍ដ៏អស្ចាចារ្យ និងកម្មវិធីសិល្បៈមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងចិននេះក៏នឹងមានការផ្សាយបន្តផ្ទាល់ពីទូរទស្សន៍Nice TV ផងដែរ ដែលនាង មានក្ដីរំពឹងថា ប្រជាពលរដ្ឋខ្មែរនឹងបានទស្សនាដោយផ្ទាល់ និងបង្ហាញពីអារម្មណ៍មោទ ន ភាពស្របពេលដែលកម្ពុជាក្លាយជាប្រទេសដែលជាប្រធានបទសំខាន់សម្រាប់ព្រឹត្តិការណ៍ឆ្នាំនេះផងដែរ។ យើងទាំងអស់គ្នាមានកិត្តិយស និងមោទនភាពចំពោះប្រទេសកម្ពុជាដែលបានក្លាយជាប្រធានបទសំខាន់ក្នុងពិព័រណ៍ នេះ(country of honor for the 15th CAEXPO)នេះជាការបង្ហាញពីវឌ្ឍនភាពនិងសមិទ្ធិផលសំខាន់ៗ របស់កម្ពុជានៅក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិមួយនេះ។

​ សូមបញ្ជាក់ដែរថា៖ ចាប់ពីថ្ងៃទី ១២ ខែកញ្ញាឆ្នាំ ២០១៨ ពិព័រណ៍ពាណិជ្ជកម្មនិងសេដ្ឋកិច្ចអន្តរជាតិចិន – អាស៊ានលើកទី ១៥ នឹងត្រូវប្រារព្ធធ្វើឡើងនៅទីក្រុងណាននីងខេត្តក្វាងស៊ី។កម្ពុជាមានកិត្តិយសនឹងក្លាយជាប្រទេសប្រធានបទចម្បងមួយ(country of honor for the 15th CAEXPO)នៃការពិព័រណ៍ពាណិជ្ជកម្មនិងសេដ្ឋកិច្ចអន្តរជាតិចិន – អាស៊ានលើកទី ១៥។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានអញ្ជើញជាអតិបតីចូលរួម ក្នុងព្រឹត្តិការណ៍សំខាន់នេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង