ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាសហគមស្រូវប្រាំង បន្ទះឡាងជាង៩០គ្រួសារ ទទួលបានប្រេងសម្រាប់ បូមទឹកដាក់ស្រែពី លោក អភិបាលខណ្ឌកំបូល

68

ភ្នំពេញ៖លោក ឃឹម ស៊ុន សូដា អភិបាកខណ្ឌនិងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌកំបូល នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈនេះឆ្នាំ២០២២នេះ បាននាំយកថវិកាចំនួន៨លានរៀល ទៅប្រគល់ជូនបងប្អូនប្រជាសហគមស្រូវប្រាំងប្រទះឡាង ក្នុងសង្កាត់ប្រទះឡាង ចំនួន៣ភូមិ មានភូមិអង្គ ភូមិភានិងភូមិបន្ទះឡាងចំនួន៩០គ្រួសារ ដែលកំពុងប្រកបការងារធ្វើស្រែប្រាំង ដើម្បីយកទៅបូមទឹកពីស្ទឹងព្រែកត្នោត មកតាមប្រឡាយងាយប្រជាពលរដ្ឋបូមដាក់ស្រែបន្ត ជួយសម្រាលបន្ទុកចំណាយរបស់ពួកគាត់។

នៅក្នុងឱកាសនោះ លោកអនុប្រធានគណបក្សខណ្ឌ ក៏បានរំលឹកជូនថា តបតាមការសន្យារបស់លោកកាលពីឆ្នាំកន្លងទៅ ដែលថាបើភូមិទាំង៣ខាងលើទទួលបានទិន្នផលស្រូវល្អ នឹងទទួលបានលទ្ធផលជោគជ័យពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នោះ លោកនឹងបង្កើនថវិកាឧបត្ថម្ភសម្រាប់បងប្អូនប្រជាសហគមស្រូវប្រាំងនៅពេលនេះ។ បើអាណត្តិនេះ នៅតែបន្តទទួលបានជោគជ័យពីការបោះឆ្នោតបន្ថែមទៀតនោះ លោកនឹងបន្តបង្កើនថវិកាឧបត្ថម្ភជូនឱ្យបានរហូតដល់ទី១២លានរៀន ដល់ប្រជាសហគមស្រូវប្រាំងបន្ទះឡាងយើងនេះ។ ធ្វើយ៉ាងនេះ គឺជាការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងប្រកបការងារបង្ករបង្កើនផលរបស់បងប្អូន ដើម្បីបង្កើនជីវភាពរស់នៅឱ្យប្រសើរឡើងផង និងជាការតបស្នងដល់ការគាំទ្រមកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលនាំឱ្យប្រទេសមានការរីកចំរើនមកដូចសព្វថ្ងៃនេះផង។

ក្នុងនោះដែរលោក ឃឹម ស៊ុនសូដា សុំឱ្យថ្នាក់ដឹកនាំមូលដ្ឋានក្នុងសង្កាត់បន្ទះឡាងទាំងអស់ បន្តយកចិត្តទុកដាក់ លើកកម្ពស់ជីវភាពរស់នៅ ក៏ដូចជា ដឹងពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋឱ្យបានគ្រប់ជ្រុងជ្រោយ ចៀសវៀងការបង្កើតភាពថ្នាំងថ្នាក់ក្នុងមូលដ្ឋាន ។
លោកបន្តទៀតថា៖បងប្អូនត្រូវចេះដោះស្រាយ សម្របសម្រួលគ្នា ធ្វើយ៉ាងណាឆ្លើយតបឱ្យបានទាន់ពេលវេលា និងតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង