ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌកំបូលដឹកនាំ ក្រុមការងារចុះពិនិត្យការដ្ឋាន ជួសជុលផ្លូវមួយខ្សែ ប្រវែង១៥០០ម៉ែត្រ នៅភូមិដូនកុក ក្នុងសង្កាត់បឹងធំ

84

 

ភ្នំពេញ៖លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌកំបូល នៅព្រឹកថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២២នេះ បានដឹកនាំមន្រ្តីក្រោមឱវាទ និងក្រុមការងារ ចុះទៅពិនិត្យការការដ្ឋានជួសជុលផ្លូវក្រាលថ្មមិចមួយខ្សែជាបណ្តោះអាសន្ន ដែលមានទទឹង៨ម៉ែត្រនិងបណ្តោយ ប្រវែង១៥០០ម៉ែត្រ ស្ថិតក្នុងភូមិដូនកុក សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ក្នុងពេលចុះពិនិត្យការឈូសក្រាសផ្លូវខាងលើនេះ លោក ឃឹម ស៊ុនសូដា បានឱ្យដឹងថា ថ្ងៃនេះរូបលោកនិងលោកប្រធានក្រុមប្រឹក្សាសង្កាត់ រួមទាំងក្រុមការងារបានចុះមកពិនិត្យ ការដ្ឋានឈូសឆាយផ្លូវ ដែលជាអំណោយរបស់លោកឃួង ស្រេង ប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាអភិបាលរាជធានីភ្នំពេញ នៅក្នុងភូមិសាស្ត្រភូមិដូនកុក សង្កាត់បឹងធំ ខណ្ឌកំបូលមានប្រវែង 1500 ម៉ែត្រ។
ផ្លូវនេះបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ពីជំនន់ទឹកភ្លៀងនៃស្ទឹងព្រែកត្នោត នៅក្នុងរដូវវស្សាកន្លងទៅនេះ ធ្វើឲ្យប្រជាពលរដ្ឋមានការលំបាក ក្នុងការធ្វើដំណើរឆ្លងកាត់ ក៏ដូចជាការប្រកបអាជីវកម្ម នៅក្នុងមូលដ្ឋានទាំងនេះ។

លោកអភិបាលខណ្ឌកំបូល បានបញ្ជាក់ថា ដោយមើលឃើញពីបញ្ហាលំបាក របស់បងប្អូនប្រជាពលរដ្ឋ លោកឃួងស្រេងក៏បានចាត់ឱ្យ លោកនិងក្រុមការងារបច្ចេកទេស ធ្វើការជួសជុលជាបណ្តោះអាសន្ននៅ កំណាត់ផ្លូវមួយនេះដោយចាក់ក្រាលថ្មម៉ិច គាកិនបង្ហាប់ឲ្យបានស្អាត ធ្វើយ៉ាងណាបង្កភាពងាយស្រួល ដល់ក្មួយសិក្សានុសិស្ស ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់តំបន់នេះ អាចប្រកបកិច្ចការរកស៊ីបានប្រសើរឡើងវិញ ជាពិសេសតំបន់នេះ ក៏មានតំបន់ទេសចរណ៍មួយ តាមបណ្តោយបឹងធំនេះ។ ក្រោយពេលផ្លូវនេះជួសជុលរួចហើយ លោកសង្ឃឹមថា នឹងមានបងប្អូនប្រជាពលរដ្ឋមកលំហែកម្សាន្ត នៅតាមរមណីយដ្ឋាននេះច្រើនជាងមុន ដោយសារផ្លូវងាយស្រួលធ្វើដំណើរ ទីតាំងនៅជិតអាចមកលំហែកម្សាន្ត នៅទីនេះបានដោយសប្បាយរីករាយ។
សម្ភាសន៍ លោក ឃឹម ស៊ុនដូដា លោកចុះមកភូមិដូនកុកនេះនឹងជួយជីវភាពគាត់ឱ្យកាន់តែប្រសើរ
យ៉ាងណាក៏ដោយ លោក ឃឹម ស៊ុនសូដា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវសូមចូលរួមថែទាំ ដើម្បីឲ្យផ្លូវនេះ បានប្រើប្រាស់ជាប្រយោជន៍រួមទាំងអស់គ្នា និងបានប្រើប្រាស់បានយូរអង្វែង ជាពិសេសអ្នកប្រកបអាជីវកម្មដឹកដី នៅលើកំណាត់ផ្លូវនេះ ត្រូវចូលរួមចំណែកក្នុងការថែទាំជួសជុលឡើងវិញ នៅពេលដែលផ្លូវនេះរងការខូចខាត ដោយសារការដឹកដីរបស់បងប្អូនទាំងនោះ។ បន្ថែមពីនេះលោកក៏សុំឲ្យអាជ្ញាធរមូលដ្ឋាន មាន ភូមិនិងសង្កាត់ចូលរួមការពារទប់ស្កាត់ការដឹក លើសទម្ងន់ ដែលនាំឱ្យខូចផ្លូវនេះជាបន្តទៅទៀត។
ជាមួយគ្នានោះដែរប្រជាពលរដ្ឋដែលរស់នៅ តាមបណ្ដោយផ្លូវនេះ បានសំដែងនូវការរីករាយសាទរ ក៏ជាពន់ពេក ដែលទទួលបានអំណោយជាផ្លូវដ៏ល្ អងាយស្រួលក្នុងការធ្វើដំណើររបស់កូនចៅ ទៅមកសាលារៀន ក៏ដូចជាដឹកសម្ភារៈប្រើប្រាស់ ទិន្នផលកសិផល ទៅកាន់ទីផ្សារ។ អ្នកមីង រៀល យឺន បានឲ្យដឹងថា ផ្លូវនេះក្រោយពេលរងផលប៉ះពាល់ ដោយជំនន់គឺពិតជាពិបាក ក្នុងការធ្វើដំណើរខ្លាំងណាស់ ឱ្យតែរដូវវស្សាម្ដងៗ មានជំនន់ខ្លាំង ផ្លូវនេះរងការលិចលង់ ។

សម្ភាសន៍ អ្នកមីង រៀល យឺន (អរគុណណាស់តាមតែម៉ែពុកដែលបានឆ្លងកត់)អ្នកមីងរំពឹងថា ក្រោយពេលជួសជុលជាបណ្ដោះអាសន្ននេះ នឹងធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងតំបន់នេះ មានភាពងាយស្រួលក្នុងការធ្វើដំណើរ ។អ្នកមីងសុំថ្លែងអំណរគុណដល់លោកអភិបាលខណ្ឌ លោកអភិបាលរាជធានីភ្នំពេញ ជាពិសេសប្រមុខរាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់ ក្នុងការជួយដល់ប្រជាពលរដ្ឋ នៅតាមទីជនបទនានាទូទាំងប្រទេសជា ដោយកសាងផ្លូវឲ្យប្រជាជនបានធ្វើដំណើរ ចេញចូលបានស្រួល៕

អត្ថបទដែលជាប់ទាក់ទង