ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាបន្តបញ្ជូនកងទ័ពមួកខៀវ ប្តូរវេនចំនួន២១៩នាក់ ទៅបំពេញបេសកកម្មមនុស្សធម៌ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល

38

 

ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ កម្ពុជាបន្តបញ្ជូនកងទ័ពមួកខៀវប្តូរវេនចំនួន២១៩នាក់ ក្នុងនោះមានស្ត្រីចំនួន២៣នាក់ ចេញទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

ក្នុងពិធីជូនដំណើរកងទ័ពមួកខៀវកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព មានប្រសាសន៍ថា នេះ ជាឆ្នាំទី៨ ហើយ កម្ពុជាបានបញ្ជូនកម្លាំង ទៅបំពេញបេសកកម្ម នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ហើយកងវិស្វកម្មពហុជំនាញលេខ៤៣២ ទទួលបានទំនុកចិត្តនិងភារកិច្ចពី អ.ស.ប ក្នុងការចូលរួមចំណែក ស្វែងរកសុខសន្តិភាព ជូនប្រទេសដែលរងដោយជម្លោះ ដូចបណ្តាកងមុនៗដែរ៕

អត្ថបទដែលជាប់ទាក់ទង