ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាតុករនៅមុខក្រុមហ៊ុន ណាហ្គាវើលដ៍ ៩នាក់ទៀត ត្រូវបានរកឃើញថា មានផ្ទុកមេរោគកូវីដ-១៩

28

ភ្នំពេញ៖ យ៉ាងហោចណាស់មាន បាតុករអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ ចំនួន០៩នាក់ទៀត ត្រូវបានរកឃើញមានវិជ្ជមានមេរោគកូវីដ១៩ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ នេះបើតាមការប្រកាសរបស់ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន  ទទួលបាន។

រយៈពេល៣ថ្ងៃនេះ នៅថ្ងៃទី២២, ២៣ និងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានធ្វើតេស្តយក សំណាកដើម្បីស្វែងរកមេរោគកូវីដ-១៩ លើក្រុមបាតុករអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏សរុបចំនួន ១៥៤នាក់នៅ មណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ។ ជាលទ្ធផលគិតត្រឹមម៉ោង១៥:៣០នាទីនៅរសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ មានចំនួន០៩នាក់ បន្ថែមទៀត ត្រូវបានរកឃើញថាមានផ្ទុកមេរោគកូវីដ-១៩វិជ្ជមាន។

មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញបានបន្ថែមថា ការរកឃើញបាតុករវិជ្ជមានកូវីដ-១៩នេះ បានបញ្ជាក់ថា ពួកគាត់ពុំបាន អនុវត្តវិធីចត្តាឡីស័កបានត្រឹមត្រូវ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ណែនាំក្រុមបាតុករ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលជាអ្នកប៉ះពាល់ ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ចំនួន០៩នាក់ខាងលើ ត្រូវធ្វើចត្តាឡីស័ករយៈពេល០៧ថ្ងៃ ដោយគោរពឱ្យបាន ម៉ឺងម៉ាត់បំផុតតាមវិធានសុខាភិបាល៕

អត្ថបទដែលជាប់ទាក់ទង