ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វៀតណាម ឈ្នះទីម័រខាងកើត ទាំងលំបាក

213

ភ្នំពេញ ៖ព្រឹត្តិការណ៍AFF U-23 Championship 2022វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នាយប់ថ្ងៃទី២៤កុម្ភៈក្រុមវៀតណាម បានយកឈ្នះ
ក្រុមទីម័រខាង់កើត ៥ទល់៣ ទាំងវេទនាបំផុត ។

៤៥នាទីនៃតង់ទីមួយលទ្ធផល ប្រកួតរបស់ក្រុមទាំង២នៅតែស្មើគ្នា០ ទល់០ ។ការប្រកួតបន្តរហូតបញ្ចប់ ម៉ោងធម្មតាក្នុងរយៈពេល
៩០នាទីក៏លទ្ធផលនៅ តែរក្សាស្មើគ្នាដដែល ។ក្រុមទាំង២មានឧិកាស រកបានគ្រាប់បាល់ដូចគ្នា តែរបាំងការពាររបស់ ពួកគេតែងតែសង្គ្រោះ បាល់បានរហូត ។
ជម្រើសចុងក្រោយអាជ្ញាកណ្ដាលសម្រេចបន្តការប្រកួតរយៈពេល១៥នាទីចំនួន២ដងទៀត ។ នៅក្នុងម៉ោងបន្ថែមនេះក្រុមទាំងពីរ
នៅតែបន្តរកគ្រាប់បាល់រៀងៗខ្លួន តែអ្នកការពាររបស់គេ សុទ្ធធ្វើការបានល្អដូចគ្នា ។ក្នុងម៉ោងបន្ថែម ១៥នាទី២ដងនេះ លទ្ធផលនៅតែមិនប្រែ
ប្រួលដដែលទោះ បីពេលខ្លះពួកគេមាន ឧិកាសដូចគ្នាក៏ដោយ ។

បញ្ចប់ការប្រកួតក្នុងម៉ោងបន្ថែមនេះ អាជ្ញាកណ្ដាលសម្រេចឲ្យក្រុមទាំង២ ដើម្បីជាការកាត់ក្ដីចុងក្រោយ ចំនួន៥បាល់ម្ខាង ។ ៣បាល់
ដំបូងលទ្ធផលនៅរក្សាស្មើគ្នាគឺ៣ទល់៣តែ គ្រាប់បាល់ទី៤និងទី៥ គឺជាគ្រាប់បាល់ជោគជ័យ របស់ក្រុមវៀតណាម ។ បញ្ចប់ការប្រកួតវៀតណាមឈ្នះទីម័រខាងកើត ៥ទល់៣ ។

ប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះដែរ ក្រុមថៃបានយកឈ្នះ ក្រុមឡាវ២ទល់០ ។៤៥នាទីនៃតង់ទី១ថៃ បាននាំមុខឡាវ១ទល់០
នៅតង់ទី២ថៃរកបាន មួយគ្រាប់ទៀត ធ្វើឲ្យចប់ការប្រកួតថៃ ឈ្នះឡាវ ២ទល់០តែម្ដង ។

ទីម័រខាងកើត និង ឡាវត្រូវជួបគ្នាចុងក្រោយ ដណ្ដើមចំណាត់ថ្នាក់លេខ៣ ក្នុងខណៈដែលថៃ និងវៀតណាមត្រូវជួបគ្នាជាលើកទី២ ដណ្ដើមថានៈជាជើងឯក ។សូមបញ្ជាក់ថាក្រុមទាំង២នេះកាលជួបគ្នា ក្នុងពូលវៀតណាមឈ្នះថៃ ១ទល់០ដែលជ័យជំនះ នេះគ្រូបង្វឹកថៃមិន
សប្បាយចិត្តឡើយ ហើយថែមទាំងនិយាយថា ថៃអាចនឹងជួបវៀតណាម នៅវគ្គផ្ដាច់ព្រ័ត្រម្ដងទៀត ។
ដូចជាការគិតទុករបស់គ្រូបង្វឹកថៃ មែនទីបំផុតក្រុមទាំង២នេះ បានជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រម្ដងទៀត មែនចាំមើលថៃអាចមានឧិកាសសងសឹកឬទេ ៕

អត្ថបទដែលជាប់ទាក់ទង