ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ឡុង ឌីម៉ង់ ៖ ថ្លែងអំណរគុណ និងកោតសរសើរ ដល់សមាគមយុវជនក្រុម៨ ដែលខិតខំបំពេញការងារលើសម្មភាពមនុស្សធម៌ និងសង្គម

237

ខេត្តព្រះសីហនុ ៖ នៅព្រឹក ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ សមាគមយុវជនក្រុម៨ ខេត្តព្រះសីហនុ ដែលដឹកនាំដោយឯកឧត្តមវេជ្ជបណ្ឌិត អេង ចំរើន ប្រធានក្រុមការងារសមាគមយុវជនក្រុម៨ ខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានសមាគមយុវជនក្រុម៨ និងមានការអញ្ជើញចូលរួមពីសំណាក់ លោក ឡុង ឌីម៉ង់ អភិបាលខេត្តព្រះសីហនុ បានចុះសំណេះសំណាល ព្រមទាំងនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនដល់ប្រជាពលរដ្ឋចំនួន២០គ្រួសារ ក្នុងតំបន់ទំនប់រលក។

ឆ្លៀតក្នុងឱកាសនេះ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរ ដល់សមាគមយុវជនក្រុម៨ ដែលខិតខំបំពេញការងារលើសម្មភាពមនុស្សធម៌ និងសង្គម ជាពិសេសឯកឧត្តមគាំទ្រ និងរីករាយជាមួយនឹងការបំពេញការងារ ព្រមទាំងចូលរួមគ្រប់សកម្មភាពរបស់សមាគមយុវជនក្រុម៨។ ក្នុងឱកាសជួបប្រជាពលរដ្ឋក្នុងភូមិ៣ (ទំនប់រលក) សង្កាត់លេខ១នេះ លោក ឡុង ឌីម៉ង់ ក៏បានលើកទឹក និងផ្តាំផ្ញើប្រជាពលរដ្ឋឲ្យចេះថែរក្សាអនាម័យ សុខភាព ដើម្បីបង្ការ ជំងឺកូវី១៩។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម វេជ្ជ អេង ចំរើន បានសួរសុខទុក្ខដល់ពលរដ្ឋ និង សំណូរពរឲ្យពលរដ្ឋមានការយកចិត្តទុកដាក់ខ្ពស់លើបញ្ហាជំងឺកូវីដ១៩ ដែលបានកំពុងតែរីករាលដាល និងបញ្ហាបរិស្ថានជុំវិញខ្លួន ជាចុងក្រោយ ឯកឧត្តម បានជូនពរដល់ប្រជាពលរដ្ឋទាំងអស់ មានសុខភាពល្អ និងជៀសផុតពីជម្ងឺកូវីដ១៩។

សម្ភារៈប្រគល់ជូនប្រជាពលរដ្ឋក្នុងមួយគ្រួសាររួមមាន: – អង្ករ ២០ គីឡូក្រាម – មី ១កេស- ត្រីខ ១យួរ- ទឹកស៊ីអ៊ីវ ១យួរ – ទឹកត្រី ១យួរ – ទឹកសុទ្ធ ១កេស – ម៉ាសក្រណាត់ ១ដុំ- ជែលលាងដៃ ១ដប – សាប៊ូលាងចាន៕

 

អត្ថបទដែលជាប់ទាក់ទង