ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌមានជ័យ បង្រ្កាបក្មេងទំនើង កាប់ជនរងគ្រោះរបួសធ្ងន់

284

 

ភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌសហការជាមួយប៉ុស្តិ៍រដ្ឋបាល បង្រ្កាបបានក្មេងទំនើង បាន៣នាក់ត្រឹមតែ៣ម៉ោង ក្រោយកើតហេតុបានកាប់យុវជនរងគ្រោះម្នាក់ រងរបួសរយះកបាលធ្ងន់ បញ្ជូនទៅសង្រ្គោះបន្ទាន់គ្រាន់តែមើលមុខសោះហេតុការណ៍កើតឡើង កាលវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៦ ខែ កុម្ភ: ឆ្នាំ ២០២២នៅចំណុចផ្លូវលេខ១២បេតេ ភូមិសន្សំកុសល៤ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ។

លោក អ៊ុក បូនីន អធិការខណ្ឌមានជ័យបានប្រាប់ថា ជនរងគ្រោះឈ្មោះ វីត ភានីត ភេទប្រុស អាយុ១៨ឆ្នាំទីលំនៅផ្ទះលេខ១៥ ផ្លូវលេខ៤៥បេតេ ភូមិត្នោតជ្រុំ៥ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរសិស្ស (របួសក្បាលពីក្រោយ) ហើយក្មេងទំនើង១ក្រុម បានយកកាំបិតមកកាប់រងរបួសធ្ងន់ គ្រាន់តែជិះម៉ូតូសម្លឹងមុខសោះ ហើយភ្លាមៗគ្រួសារជនរងគ្រោះបានដាក់ពាក្យបណ្ដឹង សមត្ថកិច្ចបង្រ្កាបបានក្មេងទំនើង៣នាក់ ត្រឹមតែរយៈពេល៣ម៉ោង ។

លោក អ៊ុក បូនីន អធិការខណ្ឌមានជ័យបានប្រាប់ថា ជនសង្ស័យចំនួន ០៣នាក់ ១-ឈ្មោះ អ៊ុន សារីវ៉ាន់នុត ហៅ ទី ភេទប្រុស អាយុ ១៦ឆ្នាំ ទីលំនៅផ្ទះគ្មានលេខ ផ្លូវ៧៧បេតេ ភូមិ ឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរសិស្ស (គ្មានផ្ទុកសារធាតុញៀន) ។
២-ឈ្មោះ ឆោម ដារ៉ា ភេទប្រុស អាយុ ១៦ឆ្នាំ ទីលំនៅផ្ទះជួល ផ្លូវ៣១បេតេ ភូមិសន្សំកុសល១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរសិស្ស (គ្មានផ្ទុកសារធាតុញៀន) ។
៣-ឈ្មោះ កែវ ចន្ថារ៉ាវុទ្ធ ភេទប្រុស អាយុ ១៦ឆ្នាំ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរសិស្ស (គ្មានផ្ទុកសារធាតុញៀន) ។

លោក គឹម កល្យាណ អធិការរងទទួលផែនយុត្តិធម៍ខណ្ឌមានជ័យបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង០៣និង៣០នាទី រសៀល ជនរងគ្រោះឈ្មោះ វីត ភានីត ភេទប្រុស អាយុ ១៨ឆ្នាំ បានយកម៉ូតូ០១គ្រឿងម៉ាកស្គូបពី ពណ៍ក្រហម ឌុបមិត្តភក្កិប្រុស ចេញពីវិទ្យាល័យផ្សារដើមថ្កូវ ត្រឡប់ទៅផ្ទះនៅចំណុចផ្លូវលេខ១០បេតេ ភូមិ សន្សំកុសល១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ តែពេលធ្វើដំណើរមកដល់ចំណុច ផ្លូវលេខ១២បេតេ ភូមិសន្សំកុសល៤ សង្កាត់បឹងទំពន់ទី១ ខណ្ឌ មានជ័យ បានជួបជនសង្ស័យចំនួន០២នាក់ ឈ្មោះ អ៊ុន សារីវ៉ាន់នុត ហៅ ទី ភេទ ប្រុស អាយុ១៦ឆ្នាំ និង ឈ្មោះ ឆោម ដារ៉ា ភេទ ប្រុស អាយុ១៦ឆ្នាំ ជិះម៉ូតូ០១គ្រឿងម៉ាកស្គូបពី ពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១BU ០៨៩២ សម្លឹងមើលមុខគ្នា ក៏បានមានទំនាស់ពាក្យសំដី និងវាយប្រតាយប្រតប់គ្នាទៅវិញទៅមក ហើយជនសង្ស័យឈ្មោះ អ៊ុន សារីវ៉ាន់នុត ហៅ ទី និង ឈ្មោះ ឆោម ដារ៉ា បានជិះម៉ូតូចេញទៅវិញបាត់ ចំណែកជនរងគ្រោះឈ្មោះ វីត ភានីត បានជិះម៉ូតូឌុបមិត្តភក្កិបន្តដំណើរទៅផ្ទះនៅផ្លូវលេខ១០បេតេ ភូមិសន្សំកុសល១ សង្កាត់ បឹងទំពន់ទី១ ខណ្ឌមានជ័យ ខណៈនោះស្រាប់តែជនសង្ស័យឈ្មោះ អ៊ុន សារីវ៉ាន់នុត ហៅទី និងឈ្មោះ ឆោម ដារ៉ា បាននាំបក្សពួក០២នាក់ទៀតឈ្មោះ កែវ ចន្ថារ៉ាវុទ្ធ ភេទប្រុស អាយុ ១៦ឆ្នាំ និងឈ្មោះ សាល ភេទ ប្រុស អាយុ១៨ឆ្នាំ ជិះម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៍ខ្មៅ សេរី២០១៣ ពាក់ស្លាកលេខ ភ្នំពេញ ១BY ៩២១៤ ប្រដាប់ដោយ កាំបិតបុ័ងតោចំនួន០១ដើម មកធ្វើសកម្មភាពកាប់ជនរងគ្រោះឈ្មោះ វីត ភានីត បណ្តាលឲ្យរបួសក្បាលពីក្រោយចំនួន០១កន្លែង ហើយជនសង្ស័យនាំគ្នារត់គេចខ្លួនបាត់អស់ ។ ចំណែកជនរងគ្រោះឈ្មោះ វីត ភានីត បានមកព្យាបាលរបួសនៅគ្លីនិតឯកជន (ក្បែរផ្សារបឹងទំពន់) សង្កាត់ បឹងទំពន់ទី១ ខណ្ឌ មានជ័យ ហើយបានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការនគរបាលប៉ុស្តិ៍បឹងទំពន់ទី១ឲ្យជួយស្រាវជ្រាវ ភ្លាមនោះកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពន់ទី១បានចុះទៅពិនិត្យកន្លែងកើតហេតុធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ុន សារីវ៉ាន់នុត នៅសង្កាត់ទួលទំពូង២ ខណ្ឌចំការមន ហើយបន្តឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ទៀតឈ្មោះ ចោមដារ៉ា និង ឈ្មោះ កែវ ចន្ថារ៉ាវុទ្ធ យកមកសាកសួរជាបន្តបន្ទាប់ ចំណែកបក្សពួកជនសង្ស័យឈ្មោះ សាល បានរត់គេចខ្លួនបាត់ ។ នៅពេលឃាត់ខ្លួនជនសង្ស័យឈ្មោះ អ៊ុន សារីវ៉ាន់នុត ហៅ ទី , ឈ្មោះ ឆោម ដារ៉ា និង ឈ្មោះ កែវ ចន្ថារ៉ាវុទ្ធ សមត្ថកិច្ចយើងបានចាប់យកវត្ថុតាងមួយចំនួនរួមមាន៖ កាំបុ័ងតោចំនួន០១ដើម, ម៉ូតូចំនួន០២គ្រឿង៖ ម៉ាកសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BY ៩២១៤ និងម៉ាកស្គូបពី ពណ៍ក្រហម ពាក់ស្លាកលេ ១BU ០៨៩២ ។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ ឈ្មោះ អ៊ុន សារីវ៉ាន់នុត ហៅ ទី, ឈ្មោះ ឆោម ដារ៉ា និង ឈ្មោះ កែវ ចន្ថារ៉ាវុទ្ធ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។

អត្ថបទដែលជាប់ទាក់ទង