ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មាធិការគណបក្ស ខណ្ឌចំការមន ទទួលម៉ាស ចំនួន ១២៣,៣១០ម៉ាស ជាអំណោយឯកឧត្តម អ៉ិត សំហេង ប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌចំការមន

162

 

ភ្នំពេញ៖នៅទីស្នាក់ការគណៈបក្សប្រជាជនកម្ពុជា ខណ្ឌចំការមន នៃរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន និង ជាប្រធានគណ:កម្មាធិការគណបក្សខណ្ឌចំការមន រួមជាមួយអស់លោក-លោកស្រីជាសមាជិក-សមាជិកានៃគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខណ្ឌ ចំការមននិងលោកប្រធាន គណៈកម្មាធិការគណបក្ស សង្កាត់ទាំង០៥ ក្នុងមូលដ្ឋានខណ្ឌចំការមនបានទទួលម៉ាស ចំនួន ១២៣,៣១០ម៉ាស ដែលជាអំណោយ ឯកឧត្តម អ៉ិត សំហេង ជារដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: និងប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌចំការមន នៅទីស្នាក់ការគណៈកម្មាធិការគណបក្ស ខណ្ឌចំការមននៃរាជធានីភ្នំពេញ។

ក្នុងពិធីប្រគល់.ទទួលម៉ាសនាព្រឹកមិញនេះ គឺពិតជាមានសារៈសំខាន់ សម្រាប់មូលដ្ឋានខណ្ឌចំការមន ក្នុងការបែងចែកទៅដល់បណ្ដា សង្កាត់និមួយៗក្នុងមូលដ្ឋានខណ្ឌចំការមន និងរដ្ឋបាលខណ្ឌចំការមន ព្រមទាំងបងប្អូនប្រជាជន ពលរដ្ឋក្នុងមូលដ្ឋាន .អាជីវករតាមបណ្ដាផ្សារ ក្នុងខណ្ឌទុកប្រើប្រាស់ពាក់ម៉ាស ការពារបង្ការជំងឺកូវីដ១៩ ហើយជាពិសេសត្រូវបង្កើន ការប្រុងប្រយ័ត្នជាប់ជានិច្ចដោយ បង្ការទប់ស្កាត់ជំងឺកូវីដ១៩ ពិសេសមេរោគបម្លែងថ្ មី«ប្រភេទអូមីក្រុង»។

ឆ្លៀតក្នុងឱកាសនោះលោកថេង សុថុល អភិបាលអភិបាលខណ្ឌចំការមន និង ជាប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌចំការមន នៃរាជធានីភ្នំពេញ បានមានមតិលើកឡើង ដោយសង្កត់ធ្ងន់ថា ស្នើរដល់ចៅសង្កាត់ទាំងអស់ ក្នុងមូលដ្ឋានខណ្ឌចំការមន និងប្រធានផ្សារផងដែរ ដោយក្រែនរំលឹក និងបន្តចុះផ្សព្វផ្សាយ ទៅដល់បងប្អូនប្រជាពលរដ្ឋនិង អាជីវករផ្សារព្រមទាំងអតិថិជន នៃបណ្ដាផ្សារនិមួយៗពេលពួកគាត់ ចេញចូលមកកាន់ទីផ្សារ ដើម្បីរកទិញរាល់មុខម្ហូបឬអីវ៉ាន់ តាមតម្រូវការពួកគាត់សូមអោយ អនុវត្តន៍អោយបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ ក្រសួងសុខាភិបាល និង អនុវត្តន៍នូវវិធានការ«៣ការពារ និង ៣កុំ» អោយមានប្រសិទ្ធិភាពខ្ពស់ ពោលគឺដើម្បីសុវត្ថិភាព ដល់ខ្លួនប្រាណយើង និង ក្រុមគ្រួសារផងដែរ៕

អត្ថបទដែលជាប់ទាក់ទង