ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចុងសប្ដាហ៍! អភិបាលខណ្ឌបឹងកេងកង ដឹកនាំក្បួនដោយជិះកង់ បន្តផ្សព្វផ្សាយការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ តាមសង្កាត់ទាំង០៧ ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង

179

 

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៦ខែកុម្ភះឆ្នាំ២០២២នេះ លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និង លោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកង ដែលអមដំណើរដោយ មន្រ្តីក្រោមឱវាទ ដោយមធ្យោបាយ ជិះកង់នៅតាមដងវិថី នានានិង ដងផ្លូវនានាក្នុងមូលដ្ឋាន ខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ ដោយបន្តចុះផ្សព្វផ្សាយអំពីវិធានការសុខាភិបាល ជូនដល់បងប្អូនប្រជាពលរដ្ឋអោយ ចេះថែរក្សាសុខភាពពោលគឺត្រូវធ្វើអនាម័យ ជានិច្ចដោយពាក់ម៉ាស ការពារជាប្រចាំពេល ចេញក្រៅផ្ទះនិងទីប្រជុំជន .កន្លែងបម្រើការងារ អាហារដ្ឋាន .ចេញ.ចូលទីផ្សារនានា និងដុះលាងសម្អាតដៃ ដោយសាប៊ូឬទឹកអាល់កុល ឬ ជែល ហើយត្រូវរក្សាគម្លាត។

លោកអភិបាលខណ្ឌបឹងកេងកងបន្តទៀតថា ដោយបានធ្វើណែនាំទៅ ដល់អាណាព្យាបាលឬឪពុក ម្ដាយទាំងអស់ដែលមានកូន ចៅតូចៗ ចាប់ពីអាយុ៣ឆ្នាំ ដល់៥ឆ្នាំ ត្រូវប្រញាប់នាំកូនចៅទៅចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩នៅដូសទី១ នៅមណ្ឌលសុខភាពទួលស្វាយព្រៃ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជាមួយគ្នានេះដែរលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានមតិសង្កត់ធ្ងន់ ដោយក្រែនរំលឹកទៅ ដល់បងប្អូនទាំងអស់ ក្នុងមូលដ្ឋានខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញ សូមអោយអនុវត្តន៍តាមការណែនាំ របស់ក្រសួងសុខាភិបាល និងអនុវត្តន៍អោយបានខ្ជាប់ខ្ជួន នូវវិធានការ «៣ការពារ និង ៣កុំ» គឺដើម្បីសុវត្ថិភាព ដល់ខ្លួនប្រាណយើងនិងក្រុមគ្រួសារយើងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង