ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានក្រុមការងារ ចុះជួយខណ្ឌបឹងកេងកង ផ្ដល់អំណោយជាម៉ាស់ ដល់គណៈបក្សប្រជាជនកម្ពុជា ខណ្ឌបឹងកេងកង និងសង្កាត់ទាំង០៧ ទុកចែកជូនប្រជាពលរដ្ឋប្រើប្រាស់

186

ភ្នំពេញ៖នៅទីស្នាក់ការគណៈបក្សប្រជាជនកម្ពុជា ខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ
ឯកឧត្តមបណ្ឌិត អ៉ិត សំហេង ប្រធានក្រុមការងារ ចុះជួយមូលដ្ឋានខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញដោយបាន អញ្ជើញចុះសាកសួរសុខទុក្ខ និង ជួបសំណេះសំណាល ព្រមទាំងនាំយកនូវអំណោយ ជាម៉ាស់ក្រណាត់ចំនួន ១៥៧,៤៤០ម៉ាស់ ចែកជូនដល់ គណៈកម្មាធិការគណបក្សខណ្ឌបឹងកេងកង និងគណៈកម្មាការគណបក្សសង្កាត់ ទាំង០៧ដើម្បីទុកបែងចែក ជូនបន្តដល់បងប្អូនប្រជាពលរដ្ឋក្នុង មូលខណ្ឌបឹងកេងកង ប្រើប្រាស់ពាក់ការពារបង្ការ ជំងឺកូវីដ១៩ ពិសេសដោយបង្ការ ទប់ស្កាត់មេរោគបម្លែងថ្មី «ប្រភេទអូមីក្រុង»។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមក៏បានក្រើនរំលឹកទៅដល់ សមាជិកសមាជិកាបក្សក្នុង មូលដ្ឋានសង្កាត់នីមួយៗត្រូវ បន្តយកចិត្តទុកដាក់ ឲ្យបានខ្ពស់ក្នុងការថែទាំសុខភាព ដោយស្ដាប់តាមការណែនាំ របស់ក្រសួងសុខាភិបាល និង អនុវត្តន៍នូវវិធានការ«៣ការពារ និង ៣កុំ»អោយមានប្រសិទ្ធិភាពខ្ពស់ ដល់ខ្លួនប្រាណយើង និង ក្រុមគ្រួសារយើងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង