ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកពុយ គា ៖ ជោគវាសនាចុងក្រោយ របស់ប្រធានាធិបតី អ៊ុយក្រែន នឹងទៅជាយ៉ាងណា?

66

ភ្នំពេញ៖ លោកពុយ គា អ្នកកាសែតជើងចាស់បាន ធ្វើអត្ថាធិប្បាយនៅ លើផេកហ្វេសប៊ុក នាថ្ងៃសៅរ៍នេះថា តើមានអ្វីកើតឡើង ប្រសិនបើទីក្រុងកៀវដួលរលំ ហើយរដ្ឋាភិបាល របស់លោក Zelensky ត្រូវបានផ្តួលរំលំ? លោក Zelensky នៅតែជំនះថានឹងបន្តស្នាក់ នៅទីក្រុងកៀវនិងតស៊ូដល់ទឹកចុងក្រោយ ប៉ុន្តែក្រុមអ្នកជំនាញនិយាយថា ប្រសិនបើទីក្រុងកៀវធ្លាក់ ទៅលើកងកម្លាំងរុស្ស៊ី គាត់នឹងត្រូវគេសម្លាប់ ឬក្លាយជាអ្នកទោស។

ប្រសិនបើ Zelensky ភៀសខ្លួន តើមានប្រទេសណាទទួល?
ក្នុងករណីគាត់ស្វែងរកជំនួយ ឬរត់រកស្ថានទូតបរទេស នៅក្នុងប្រទេសអ៊ុយក្រែន រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drian បានថ្លែងថា “យើងត្រៀមខ្លួនជាស្រេចដើម្បីជួយលោក Zelensky ប្រសិនចាំបាច់”។ បើសិនជាលោក Zelensky អាចនៅរស់ក្រោយការភៀសខ្លួន គាត់អាចបង្កើតការតស៊ូបន្តនៅ ភាគខាងលិចអ៊ុយក្រែន ហើយលោក Putin ទំនងជានឹងបង្កើត រដ្ឋាភិបាលដែលជ្រើសរើស ដោយដៃរបស់គាត់នៅក្នុងទីក្រុងកៀវ។

ក្នុងករណីមានរដ្ឋាភិបាលនិរទេសខ្លួន តើវានឹងទៅជាយ៉ាងណា?
ប្រសិនបើ Zelensky ភៀសខ្លួនចេញពីអ៊ុយក្រែន គាត់ទំនងជានឹងក្លាយជាមេដឹកនាំនិរទេស។ មានករណីជាច្រើនដែលរដ្ឋាភិបាល របស់ប្រទេសមួយ ត្រូវដំណើរការក្នុង ការនិរទេសខ្លួន។ ក្នុងកំឡុងសង្គ្រាមលោកលើកទី2 រដ្ឋាភិបាលប៉ូឡូញ បានរស់នៅក្នុងទីក្រុងឡុង បន្ទាប់ពីការលុកលុយ ដោយណាស៊ីអាល្លឺម៉ង់ និងសហភាពសូវៀត។ ប្រសិនបើ Zelensky ដឹកនាំរដ្ឋាភិបាលនិរទេសខ្លួន វានឹង “បរាជ័យសម្រាប់អ៊ុយក្រែន នៅចំពោះមុខនេះ ប៉ុន្តែមិនមែនជាការ បញ្ចប់សង្រ្គាមនោះទេ”៕

អត្ថបទដែលជាប់ទាក់ទង