ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រុស្ស៊ីបានទាមទារឱ្យ Meta បន្ធូបន្ថយចំពោះ ការរាំងខ្ទប់ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានរបស់រដ្ឋ

290

កាលពីម្សិលមិញ Meta Platforms Inc ដែលជាក្រុមហ៊ុនធំរបស់ Facebook បានប្រកាសឲ្យដឹងរួចហើយថា ខ្លួននឹងធ្វើការរាំងខ្ទប់មាតិការបស់សារព័ត៌មានរុស្ស៊ី RT និង Sputnik នៅជុំវិញសហភាពអ៊ឺរ៉ុប។

ដោយលោក Nick Clegg ប្រធានកិច្ចការសកលរបស់ Meta បានបង្ហោះសារនៅលើ បណ្ដាញសង្គម Twitter ថា ក្រុមហ៊ុនរបស់ខ្លួនទទួល បានការស្នើសុំពីសំណាក់ រដ្ឋាភិបាលនៃ ប្រទេសមួយចំនួន នៅក្នុងតំបន់សហភាពអ៊ឺរ៉ុប ក្នុងគោលបំណង ឲ្យធ្វើការរាំងខ្ទប់ មាតិការបស់សារព័ត៌មាន RT ដែលជាទូរទស្សន៍រដ្ឋរបស់រុស្ស៊ី និងភ្នាក់ងារសារព័ត៌មាន Sputnik របស់រុស្ស៊ី។

គិតមកដល់ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក មាន Google, Microsoft, YouTube, Tiktokនិង Twitter រួមទាំង Meta បាននាំគ្នាធ្វើការរាំងខ្ទប់មាតិកា របស់សារព័ត៌មាន RT និង Sputnik ខណៈដែលសហភាពអ៊ឺរ៉ុប មានសម្រេចជាផ្លូវការឲ្យមាន ការរាំងខ្ទប់មាតិការបស់សារព័ត៌មាន ទាំងពីរនៅក្នុងតំបន់ ភូមិសាស្ត្រសហភាពអឺរ៉ុប៕

អត្ថបទដែលជាប់ទាក់ទង