ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលបានឃាត់ខ្លួន ជនសង្ស័យ ០១នាក់ តាមដីការបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួនរបស់ សាលាដំបូងរាជធានីភ្នំពេញ

37

ភ្នំពេញ៖ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៧ម៉១៥នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ បានធ្វើការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យចំនួន ០១ នាក់ឈ្មោះ ប៉ែន ស្រីណុច ភេទ ស្រី អាយុ ៣៨ ឆ្នាំ មុខរបរ បុគ្គលិកពេទ្យធ្មេញ នៅចំណុចបណ្តោយផ្លូវ បេតុង ភូមិ ឬស្សី១ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ពីបទ ហិង្សាដោយចេតនាមាន ស្ថានទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះ ប្រព្រឹត្តនៅចំណុចផ្ទះលេខ ៣១ ផ្លូវ បេតុង ភូមិ ឬស្សី១ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៩ តាមដីកាបង្គាប់ឲ្យចាប់ និងឃុំខ្លួនលេខ ១៣៤៧«គ១»ដ.ច.ន ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ចេញដោយលោក ហម ម៉េងសែ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ។

-ជនសង្ស័យឈ្មោះ ប៉ែន ស្រីណុច ភេទ ស្រី អាយុ ៣៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកពេទ្យធ្មេញ ស្នាក់នៅផ្ទះលេខ ៣១ ផ្លូវ បេតុង ភូមិ ឬស្សី១ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ  (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន)។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ប៉ែន ស្រីណុច ឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង