ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

EU បញ្ជាក់ជាផ្លូវការថា រាល់ប្រព័ន្ធផ្សព្វផ្សាយ របស់ទូរទស្សន៍ RT និង Spuntik ទាំងអស់ត្រូវបានរាំងខ្ទប់ នៅក្នុងតំបន់អឺរ៉ុបទាំងមូល

68

បរទេស៖ សហភាពអឺរ៉ុប (EU) បានបញ្ជាក់ឲ្យដឹងនៅថ្ងៃនេះថា រាល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់របស់ទូរទស្សន៍ RT និង Sputnik ត្រូវបានរាំងខ្ទប់នៅក្នុងតំបន់អឺរ៉ុបទាំងមូល ដោយចាប់ផ្ដើមចាប់ពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះតទៅ។

 

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT បានឲ្យដឹងថា នេះជាការដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរមួយបំផុតសម្រាប់ប្រទេសរុស្ស៊ី ដើម្បីប្រឆាំងនឹងប្រទេសមួយនេះ ដែលហ៊ានបើកការវាយប្រហារលើប្រទេសអ៊ុយក្រែន។

នៅមុននេះបន្តិច ប្រព័ន្ធទូរទស្សន៍ Sky TV របស់ចក្រភពអង់គ្លេស បានដកប៉ុស្តិ៍ទូរទស្សន៍របស់ RT ចេញពីប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន។

ប្រព័ន្ធទូរទស្សន៍ Sky បានទទួលការចាកផ្សាយប៉ុស្តិ៍ទូរទស្សន៍ RT ពីប្រព័ន្ធផ្កាយរណបដែលមានមូលដ្ឋាននៅក្នុងប្រទេសលុចសំបូ ដែលប៉ុស្តិ៍ទូរទស្សន៍មួយនេះមានឈ្មោះជាផ្លូវការថា Russia Today។

គួរបញ្ជាក់ផងដែរថា ប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុនផលិតរថយន្តធំៗ បានប្រកាសពីការបិទ និងផ្អាកប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី៕

អត្ថបទដែលជាប់ទាក់ទង