ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រាប់មីនប្រឆាំងរថក្រោះ ត្រូវយកមកប្រើប្រាស់ ក្នុងសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន ដោយបានផ្ទុះ កម្ទេចរថក្រោះ រថពាសដែក យ៉ាងមានប្រសិទ្ធភាព

238

 

ភ្នំពេញ ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា តាមរយៈប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ គ្រាប់មីនតោន ឬមីនប្រឆាំងរថក្រោះ ត្រូវបាន​យក​មក​ប្រើ​ប្រាស់​ក្នុងសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន ដោយ​បានផ្ទុះកម្ទេចរថក្រោះ រថពាសដែក​ យ៉ាងមានប្រសិទ្ធភាព ។

ប៉ុន្តែ​ អ្វីដែលជាការ​ព្រួយ​​បារម្ភ​នៅក្រោយពេល សង្គ្រាម​នេះ​ចប់​​ទៅ គឺគ្រាប់មីនតោនដែលនៅ សល់កប់ក្នុងដី នឹងបន្តផ្ទុះកម្ទេច​ត្រាក់ទ័រ​កសិកម្ម និង​បំផ្លិចបំផ្លាញ ទ្រព្យសម្បតិ្តពលរដ្ឋអ៊ុយក្រែនវិញម្តង​ជាមិនខាន ។

កម្ពុជាមានពិសោធន៍ជាមួយសំណល់យុទ្ធសង្គ្រាម ដូចជាគ្រាប់បែកទម្លាក់ពីយន្ត​ហោះ គ្រាប់មីនប្រឆាំង មនុស្ស គ្រាប់មីនតោន ឬមីនប្រឆាំងរថក្រោះ គ្រាប់បែកចង្កោម គ្រាប់បែកគីមី… ដែលសំណល់​គ្រឿង​ផ្ទុះ​ទាំង​នោះ​ មានអាយុកាល​ជាង ៥០-៦០ ឆ្នាំមកហេីយ​ក៏​ដោយ ក៏​នៅតែមានប្រសិទ្ធភាព សម្លាប់មនុស្ស និងបំផ្លាញទ្រព្យ សម្បតិ្តប្រជាពលរដ្ឋរហូត មកទល់សព្វថ្ងៃ ។

ជាថតភាព គឺគ្រាប់មីនតោននៅកម្ពុជា នៅតែមាន សមត្ថភាពផ្ទុះបំផ្លាញត្រាក់ទ័រ ម៉ាសុីន​ច្រូតស្រូវ រថយន្ត និងសម្លាប់ពលរដ្ឋខ្មែរនៅ​លើ​ដីស្រែ​ ដីចម្ការ​ដំណាំ​​នៅ​ឡេីយ។

លោក ហេង រតនា អគ្គនាយកអង្គភាពស៊ីម៉ាក់ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ បានថ្លែងសារលើ បណ្តាញសង្គមហ្វេសប៊ុកថា គ្រាប់មីនតោនក្នុង សង្គ្រាមនៅប្រទេសអ៊ុយក្រែន បានផ្ទុះកំទេច រថក្រោះរថពាសដែក ​យ៉ាងមានប្រសិទ្ធភាព​ ប៉ុន្តក្រោយសង្គ្រាមបញ្ចប់​ គ្រាប់មីនតោនដែលនៅ សល់កប់ក្នុងដីនឹង បន្តផ្ទុះកំទេចត្រាក់ទ័រ កសិកម្មនិងបំផ្លិចបំផ្លាញ ទ្រព្យសម្បតិ្តពលរដ្ឋ អ៊ុយក្រែនវិញម្តង មិនខានឡេីយ! ។

លោកបានបន្តថា កម្ពុជាមានពិសោធន៍ ជាមួយសំណល់ យុទ្ធសង្គ្រាម​ដូចជា​ គ្រាប់បែក ទម្លាក់ពីយន្តហោះ​ គ្រាប់មីនប្រឆាំងមនុស្ស​ គ្រាប់មីនតោន​ គ្រាប់បែកចង្កោម​ គ្រាប់បែកគីមី​ មានអាយុជាង៥០-៦០ឆ្នាំមកហេីយ​ នៅតែមាន ប្រសិទ្ធភាពសម្លាប់មនុស្សនិងបំផ្លាញទ្រព្យសម្បតិ្តប្រជាពលរដ្ឋ ។

ជាពិសេសគ្រាប់មីនតោននៅកម្ពុជា​ នៅតែមាន ផ្ទុះបំផ្លាញត្រាក់ទ័រ​ ម៉ាសុីនច្រូតស្រូវ​ រថយន្ត​ និងសម្លាប់ពលរដ្ឋខ្មែរនៅឡេីយ ៕

អត្ថបទដែលជាប់ទាក់ទង