ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងទេសចរណ៍ បើកវគ្គបណ្តុះបណ្តាល ជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ដល់អ្នកជំនាញ ក្នុងខេត្តសៀមរាប

174

ភ្នំពេញ៖ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហប្រតិបត្តិការ ជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ប្រកាសជ្រើសរើស អ្នកជំនាញទេសចរណ៍ ក្នុងសេវាកម្មភោជនីយដ្ឋាន ចូលសិក្សា វគ្គបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពជំនាញ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (Food and Beverage Services) ចាប់ពីថ្ងៃទី២៨ ខែមីនា ដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ នៅភោជនីយដ្ឋាន The Spoon Cafe ខេត្តសៀមរាប។

សិក្ខាកាមនឹងត្រូវសិក្សាលើចំណេះដឹង និងជំនាញរួមមាន៖
(១) តួនាទីខ្ញុំជាអ្នកផ្តល់សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (២)ទំនាក់ទំនងក្នុងសេវាកម្មភោជនីយដ្ឋាន (៣) សេវាកម្មប្រណិត (៤) ចំណេះដឹងពីសម្ភារៈ និងបរិក្ខាក្នុងភោជនីយដ្ឋាន (៥)ចំណេះដឹងពីភេសជ្ជៈ (៦)នីតិវិធីកុម្មង់ (៧) វិធីសាស្ត្រលក់ (៨) សេវាកម្មភ្ញៀវ (៩) សេវាកម្មភេសជ្ជៈ (១០) លំដាប់លំដោយនៃសេវាកម្ម (១១) នីតិវីធីការងារក្នុងភោជនីយដ្ឋាន និង(១២) អនាម័យ និងសុវត្ថិភាព។

អត្ថបទដែលជាប់ទាក់ទង