ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនស្រ្តីម្នាក់ ពីបទហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា

55

កំពង់ស្ពឺ ៖ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិពញាព្ឬ ឃុំពញាព្ឬ ស្រុកពញាព្ឬ ខេត្តកណ្តាល កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានសហការជាមួយកម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តកណ្តាលដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ និង ព្រះរាជអាជ្ញា ខេត្តកណ្តាលបានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សុឺន សុធារ៉ាវីនីប ភេទស្រី អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបេង ឃុំស្តុក ស្រុកគងពីសី ខេត្តកំពង់ស្ពឺ ។

តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់ចៅក្រមសើបសួរ លោក អុី សាវិញ សាលាដំបូងខេត្តកំពង់ស្ពឺ លេខ៥៦៧ ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ពីបទហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា ។

បច្ចុប្បន្ន ជនសង្ស័យបានបញ្ជូនមក បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីអនុវត្ត តាមនីតិ
វិធី ។

អត្ថបទដែលជាប់ទាក់ទង