ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីអំពើលួច (យកទ្រព្យសម្បត្តិ)

62

ភ្នំពេញ៖ កាលពីថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២១ វេលា ០៦ម៉០០នាទី នៅចំណុចផ្ទះលេខ ៣៩៦ ផ្លូវ លំ ភូមិ មានជ័យ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ជនរងគ្រោះឈ្មោះ អ៊ុច ឆាយ ភេទ ប្រុស អាយុ ៤៣ ឆ្នាំ បានពិនិត្យមើលសម្ភារៈនៅក្នុងផ្ទះឃើញបាត់ទ្រព្យសម្បត្តិមួយចំនួនរួមមាន : ខ្សែភ្លើងចំនួន ៣៣ម៉ែត្រ, កន្ទុយម៉ាស៊ីនត្រជាក់ចំនួន ០២, ម៉ាស៊ីនត្រជាក់ ០១គ្រឿង, ដែកអន្ទារចំនួន ០៦, ខោអាវមួយចំនួន និងសម្ភារៈមួយចំនួនទៀត រហូតមកដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១១ម៉០០នាទី ទើបជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ឲ្យជួយស្រាវជ្រាវរក ។ លុះមកដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១១ម៉០០នាទី ជនរងគ្រោះឈ្មោះ អ៊ុច ឆាយ បានប្រទះឃើញជនសង្ស័យឈ្មោះ ម៉ក់ គង្គា ហៅ គង់ ភេទ ប្រុស អាយុ ៣៦ ឆ្នាំ កំពុងដើរនៅចំណុចផ្លូវ លំ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ មានការសង្ស័យក៏ឃាត់សាកសួរ ហើយជនសង្ស័យក៏បានឆ្លើយសារភាពថារូបគេ បានធ្វើសកម្មភាពលួចយកដែកអន្ទារចំនួន ០១ របស់ជនរងគ្រោះឈ្មោះ អ៊ុច ឆាយ កាលពីថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២១ វេលាម៉ោង ០៥ម៉០០នាទីទៀបភ្លឺ ពិតប្រាកដមែន ទើបជនរងគ្រោះបាននាំខ្លួនជនសង្ស័យយកមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ធ្វើការសាកសួរតែម្ដង ។

ជនសង្ស័យឈ្មោះ ម៉ក់ គង្គា ហៅ គង់ ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវ លំ ភូមិ មានជ័យ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។ (មានផ្ទុកសារធាតុញៀន)

ជនរងគ្រោះឈ្មោះ អ៊ុច ឆាយ ភេទ ប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ ៣៩៦ ផ្លូវ លំ ភូមិ មានជ័យ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ នគរបាលជាតិ ។

បច្ចុប្បន្នជនសង្ស័យចំនួន ០១ នាក់ឈ្មោះ ម៉ក់ គង្គា ហៅ គង់ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង