ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក សុខ លូ ចុះពិត្យគម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៥

96

បាត់ដំបង៖ នៅថ្ងៃអាទិត្យ ទី៦ ខែមីនា ឆ្នាំ២០២២នេះ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានចុះ ពិត្យគម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៥ ដោយផ្លូវនេញធ្វើការចាក់កៅស៊ូប្រភេទ AC ចាប់ពីរូបសំណាកលោកតាដំបងក្រញ៉ូង ដល់រង្វង់មូលព្រាបស ក្រុងបាត់ដំបង ។

គម្រោងធ្វើឱ្យប្រសើរឡើងវិញ ដំណើរការ គម្រោងធ្វើឱុយមានប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៥ ដោយធ្វើការចាក់កៅស៊ូប្រភេទ AC បន្ថែមពីលើ (Overlay AC)នេះ ប្រវែង២,០០០ម៉ែត្រ ទទឹង ៩,៥០ ម៉ែត្រ និងកម្រាស់ ០,០៣ ម៉ែត្រ នៅត្រង់កំណាត់ផ្លូវចាប់ពីរូបសំណាកលោកតាដំបងក្រញ៉ូង ដល់រង្វង់មូលព្រាបស ក្រុងបាត់ដំបង ដែលនេះជាគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តបាត់ដំបង។

ក្នងឱកាសចុះពិត្យគម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៥នោះដែរ លោក សុខ លូ អភិបាលខេត្តបាត់ដំបង ក៏បានផ្តាំផ្ញើដល់មន្ត្រីដែលកាន់គម្រោងនេះត្រូវអនុវត្តន៍ ឱ្យបានល្អតាមការគ្រោងទុក និង គិតគូរពិគុណភាពជាចំនង៕ សំរិត

អត្ថបទដែលជាប់ទាក់ទង