ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់បេីករថយន្តដឹកត្រី គេចពីម៉ូតូកង់បី បុកបង្គោលភ្លើង ក្រឡាប់ចាក់ត្រីរាប់តោន

264

​ ភ្នំពេញ​ ៖​ រថយន្តកូរ៉េដឹកត្រីមួយគ្រឿង បេីកបរដោយបុរសម្នាក់ រួមដំណើរនឹងបុរសម្នាក់ទៀត បានគេចពីម៉ូតូកង់បីឡើង លើសួរចែកទ្រូងផ្លូវទៅបុក បង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបាក់រាបដល់ដី ឯរថយន្តក្រឡាប់ ចាក់ត្រីចម្រុះរាប់តោនពេញផ្លូវ បណ្ដាលឲ្យតែកុងរងរបួសធ្ងន់ចំណែកព្រូរងរបួសស្រាល​ កាលពីវេលាម៉ោង ០៨ និង ៣០ នាទីយប់ថ្ងៃទី៦ខែមីនាឆ្នាំ ២០២២ នៅជិតវត្តឃ្មួញ តាមបណ្ដោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខរាជធានីភ្នំពេញ។

​ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនកើតហេតុ គេឃើញបុរសម្នាក់ រួមដំណើរនឹងបុរសម្នាក់ទៀត បើកបុករថយន្តកូរ៉េដឹកត្រីមួយគ្រឿង ពាក់ស្លាកលេខកំពង់ឆ្នាំង3A-0744ធ្វើដំណើរទិសដៅពីត្បូង ទៅជើងលុះមកដល់ ចំណុចកើតហេតុខាងលើ បានបួងចង្កូត គេចពីម៉ូតូកង់បីមួយគ្រឿង មកខាងឆ្វេងដៃឡើងលើខឿន សួនចែកទ្រូងផ្លូទៅបុក បង្គោលភ្លើងបំភ្លឺផ្លូវមួយដើម បាក់រាបដល់ដី ឯរថយន្តក្រឡាប់ផ្ងារជើងម្ខាង ចាក់ត្រីចម្រុះរាប់តោន រាយពេញផ្លូវ និងបណ្ដាលឲ្យតែកុង របួសធ្ងន់ចំណែកព្រូ រងរបួសស្រាល។ភ្លាមនោះរថយន្តសង្គ្រោះបន្ទាន់ មកដឹកជនរងគ្រោះទៅ សង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

​ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕​

អត្ថបទដែលជាប់ទាក់ទង