ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ហ៊ុន ម៉ានី និងឯកអគ្គរដ្ឋទូតអាមេរិក ពិភាក្សាត្រៀមសម្រាប់ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ជាពិសេសកិច្ចប្រជុំកំពូលអាស៊ាន- អាមេរិក

240

ភ្នំពេញ៖ តបតាមសំណើរបស់ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានទទួលជួបសំណេះសំណាលជាមួយលោក W.Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំគណៈកម្មការទី៧ នៃអគារវិមានរដ្ឋសភា។

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ បានធ្វើការពិភាក្សា ផ្លាស់ប្ដូរមតិយោបល់ និងបទពិសោធន៍កិច្ចសហប្រតិបត្តិការទ្វេភាគីនៃប្រទេសទាំងពីរ ដែលមានមូលដ្ឋានគ្រឹះដ៏រឹងមាំ និងដំណើរសហការបន្តឆ្ពោះទៅមុខ។ ទន្ទឹមនឹងការលើកឡើងជុំវិញប្រធានបទពាក់ព័ន្ធនឹងវិស័យក្នុងបន្ទុករបស់គណៈកម្មការ រួមមានការអប់រំ ទេសចរណ៍ និងវប្បធម៌ កិច្ចពិភាក្សា ក៏បានផ្ដោតលើភាពជាប្រធានអាស៊ានរបស់កម្ពុជាក៏ដូចជាបញ្ហាប្រឈមមួយចំនួនក្នុងនោះ រួមមានស្ថានភាពវិបត្តិនយោបាយនៅប្រទេសភូមា និងបញ្ហាដែលបាន និងកំពុងកើតឡើងនៅប្រទេសអ៊ុយក្រែន ព្រមទាំងបញ្ហាសន្តិសុខប្រពៃណី និងមិនប្រពៃណី ដូចជាបម្រែបម្រួលអាកាសធាតុជាដើម។

អង្គប្រជុំ ក៏បានរំលេចពីការត្រៀម សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធជាពិសេសកិច្ចប្រជុំកំពូលអាស៊ាន- អាមេរិក ព្រមទាំងចំណុចសំខាន់ផ្សេងៗផងដែរ។

អត្ថបទដែលជាប់ទាក់ទង