ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់សង្ស័យចំនួន ០៣នាក់ ឆក់យកកាបូបស្ពាយ ពីនារីម្នាក់

47

ភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាល ខណ្ឌកំបូល បង្រ្កាបករណីលួចមានស្ថានទម្ងន់ទោសដោយការប្រព្រឹត្តអំពើហិង្សា ឆក់យកកាបូបស្ពាយ នៅចំណុចផ្លូវបេតុង ភូមិជ័យជំនះ សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១៦និង០០នាទី។

ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល, នៅថៃ្ងទី៥ ខែមីនា ឆាំ្ន២០២២ កម្លាំងតាមផ្នែកជំនាញ និងកម្លាំងប៉ុស្ដិ៍ បានចេញល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន បង្ការបង្រ្កាបរាល់បទល្មើសផ្សេងៗ លុះវេលាម៉ោងប្រហែល១៦:០០នាទី ក៏មានការរាយការណ៍ ពីប្រជាពលរដ្ឋថា មានករណីឆក់កាបូប ភ្លាមនោះលោកអធិការ បានបញ្ជាកម្លាំងកំពុងល្បាត ឃាត់បានជនសង្ស័យចំនួន០២នាក់ ឈ្មោះ អុល រ៉ូហ្សា និងឈ្មោះ លី ឆវ័ន្ដ រួមទាំងវត្ថុតាងកាបូបរបស់ជនរងគ្រោះ និងមធ្យោបាយ (ម៉ូតូរបស់ជនសង្ស័យ) នាំយកមកសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាកឪឡោក។

រហូតដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១៥:០០នាទី លោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរងទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងផ្នែកជំនាញ ឈានទៅឃាត់ខ្លួន ជនសង្ស័យម្នាក់ទៀតឈ្មោះ ងួន តូនី ជាអ្នកបើកម៉ូតូបិទគូទពីក្រោយ។

ឃាត់សង្ស័យចំនួន ០៣នាក់៖

ទី១-ឈ្មោះ អុល រ៉ូហ្សា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅបន្ទប់ជួល ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន គ្មានសារធាតុញៀន)

ទី២-ឈ្មោះ លី ឆវ័ន្ដ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ (ឃាត់ខ្លួន គ្មានសារធាតុញៀន)

ទី៣-ឈ្មោះ ងួន តូនី ហៅ សាន់នី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ (ឃាត់ខ្លួន គ្មានសារធាតុញៀន)

វត្ថុតាងចាប់យក: ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរី ២០២០ ពណ៌ខ្មៅ កាំបន្ទះពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 1K-6401, កាបូបចំនួន០១ ពណ៌ខ្មៅ ជារបស់ជនរងគ្រោះ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កសាងសំណុំរឿង បញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង