ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បន្តរកឃើញដេប៉ូប្រេងឥន្ធនៈ ចំនួន៧បន្ថែមទៀត ប្រព្រឹត្តល្មើសទៅ នឹងច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់

59

 

ខេត្តកំពង់ធំ ៖ មន្ត្រី ក.ប.ប. ដែលបាន ទទួលនីតិសម្បទា ជានគរបាលយុត្តិធម៌ បានបន្តភារកិច្ចស្វែង រកបទល្មើសនានា ក្នុងធរុកិច្ចប្រេងឥន្ធនៈ ដែលអាជីវករទុចរិតមួយចំនួន ឆ្លៀតឱកាសកេងចំណេញ ពីអ្នកប្រើប្រាស់។

ជាក់ស្តែង ក្នុងប្រតិបត្តិការនាថ្ងៃទី៧-៨ ខែមីនា ឆ្នាំ២០២២ ដោយមានកិច្ចសហការ ជាមួយមន្ទីរពាណិជ្ជកម្មខេត្ត មន្ត្រីយើងបានធ្វើការ ត្រួតពិនិត្យអនុលោមភាពលើស្ថានីយ/ដេប៉ូប្រេងឥន្ធនៈបានសរុបចំនួន ២៥ទីតាំង ស្ថិតក្នុងស្រុកបាកាន និងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ស្រុកប្រាសាទបាលង្គ័និងស្រុកស្ទោង ខេត្តកំពង់ធំ ដោយបានរកឃើញ ដេប៉ូចំនួន៧ ប្រកបរបរមិនស្មោះត្រង់ ពុំមានអនុលោមភាព ដូចនេះមន្ត្រីស៊ើបអង្កេត ក.ប.ប. បានអនុវត្តនីតិវិធីពិន័យ អន្តរការណ៍ស្របតាម ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងទុកពេលវេលា សមស្របឱ្យម្ចាស់ដេប៉ូទាំងនោះធ្វើការកែតម្រូវ។

អត្ថបទដែលជាប់ទាក់ទង