ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល ច្រានចោលទាំងស្រុង ចំពោះព័ត៌មានប្រឌិតថា វ៉ាក់សាំងចិនអាចបង្កជាជំងឺមហារីកគ្រាប់ឈាម

64

 

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ បានចេញមកច្រានចោលភ្លាមៗ បន្ទាប់ពីមានការបង្ហោះព័ត៌មានប្រឌិតមួយ ដែលលើកថា «ចិនប្រកាសថាវ៉ាក់សាំងកូវីដ១៩ របស់ខ្លួនអាចបង្កជាជំងឺមហារីកគ្រាប់ឈាម»។

អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បានចេញមកច្រានចោលយ៉ាងដូច្នេះថា «ក្រសួងសុខាភិបាល សូមច្រានចោលទាំងស្រុងនូវការចុះផ្សាយ ព័ត៌មានប្រឌិត និងមិនត្រឹមត្រូវនេះ ដែលជាការរៀបចំឡើង ដើម្បីបង្កឲ្យមានការយល់ច្រឡំ និងមានចេតនាបំពុលសង្គមផងដែរ»។

ជាមួយគ្នានេះ លោកស្រីបានអំពាវនាវ ដល់សូមបងប្អូនប្រជាពលរដ្ឋ បញ្ឈប់នូវការចែកចាយ បន្តនូវព័ត៌មានប្រឌិតនេះជាបន្ទាន់ និងសូមអាជ្ញាធរមាន សមត្ថកិច្ចមេត្តាជួយចាត់ការតាមផ្លូវច្បាប់ផង ចំពោះអ្នកប្រឌិតព័ត៌មាន បំពុលសង្គមនេះ៕

អត្ថបទដែលជាប់ទាក់ទង