ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងនគរបាល សហការជាមួយកម្លាំងយោធា ទទួលប្រជាពលរដ្ឋចំនួន ១៤៧នាក់ ត្រឡប់ចូលប្រទេសកម្ពុជាវិញ នៅស្រុកកំរៀង

45

 

ខេត្តបាត់ដំបង ៖ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ដោយអនុវត្តនតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូច នគរបាលការពារព្រំដែនគោក ជាប់ជាប្រចាំស្ដីពីការការពារ សន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញា មេខ្យល់នាំពលករចេញដោយមិនស្របច្បាប់ក្នុងភូមិសាស្រ្ត ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាល ការពារព្រំដែនគោកលេខ៨១៩ បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយ កម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ ទទួលពលករវិលត្រឡប់ មកស្រុកវិញនៅច្រកតំបន់ អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។

ប្រជាពលរដ្ឋសរុបចំនួន ១៤៧នាក់ ស្រី ៥៧នាក់ ក្មេង ៣០នាក់ ក្មេងស្រី ១៣នាក់ ត្រូវបានសមត្ថកិច្ចសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធាន ការការពារការឆ្លងជំងឺកូវី-១៩ រួច ក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័ស ជាលទ្ធផល ៖

-វិជ្ជមានកូវីដ-១៩ ចំនួន ៣នាក់ ស្រី ១នាក់ ក្មេង ១នាក់
-ដោយឡែកពលករ ចំនួន ២៤នាក់ ស្រី ៩នាក់ ក្មេង ៥នាក់ ក្មេងស្រី ១នាក់ បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ខេត្តបាត់ដំបង
-ពលករដែលមានកាតចាក់វ៉ាក់សាំង ចំនួន ១២០នាក់ ស្រី ៤៧នាក់ ក្មេង ២៤នាក់ ក្មេងស្រី ១២នាក់ ។

ក្នុងនោះបានចាក់វ៉ាក់សាំងអោយក្មេង ចាប់ពីអាយុ៥ឆ្នាំដល់១៨ឆ្នាំ ចំនួន ១៦នាក់ ស្រី ១០នាក់ ក្រុមគ្រូពេទ្យអនុញ្ញាតអោយ ត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ៕

អត្ថបទដែលជាប់ទាក់ទង